ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីបុរសដែលអ្នកមិនអាចរៀបការជាមួយឡើយ ព្រោះអាចរងទុក្ខលំបាកខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ម្តាយក្មេកដែលប្រកាន់គំនិតមួយថា ម្តាយមានតែមួយ កូនប្រសារអាចដណ្តឹងបានគ្រប់ពេល អ្នកមិនគួររៀបការជាមួយកូនប្រុសគេឡើយ ព្រោះក្រោយពេលដែលរៀបការរួច ប្តីរបស់អ្នកនឹងស្តាប់តាមសម្តីម្តាយគេគ្រប់ពេល។ ជាហេតុដែលធ្វើឲ្យអ្នកអាចទឹកភ្នែកច្រើន។
  2. ម្តាយក្មេកដែលមានគំនិតមួយថា រៀបការរួច អ្វីៗទាំងអស់របស់កូនប្រសារ គឺជារបស់ផ្ទះថ្មីនេះ។ បុរសដែលមានម្តាយបែបនេះ អ្នកមិនគួរកសាងគ្រួសារជាមួយឡើយ ព្រោះគេនឹងមិនឲ្យអ្នកយកប្រាក់ទៅចិញ្ចឹមគ្រួសាររបស់អ្នកឡើយ។
  3. ម្តាយក្មេកដែលរក្សាទស្សនៈមួយថា ការរស់នៅផ្ទះជាមួយកូនប្រុសខ្លួនជារឿងធម្មតា ដោយឲ្យកូនប្រុសខ្លួនទុកសោរដល់គាត់ ដើម្បីអាចមកនៅគ្រប់ពេល។ បុរសបែបនេះ អ្នកមិនអាចរៀបការជាមួយឡើយ ព្រោះអ្នកនឹងអាចរស់នៅលំបាកខ្លាំង។
  4. ម្តាយក្មេកដែលទុកកូនប្រសារជាឧបករណ៍កើតកូន សម្រាប់ស្នងត្រកូលគ្រួសារគេ ក៏អ្នកមិនគួររៀបការជាមួយកូនប្រុសគាត់ដែរ ព្រោះអ្នកនឹងមិនអាចទទួលបានសុភមង្គលពិតឡើយ។
  5. ម្តាយក្មេកដែលតែងតែប្រៀបធៀបកូនប្រសារគេជាមួយនឹងកូនប្រសារខ្លួន ក៏អ្នកមិនស័ក្តិសមយកកូនប្រុសគេជាគូអនាគតដែរ ព្រោះកូនប្រសាររបស់គាត់មិនអាចធ្វើត្រូវតាមចិត្តគាត់ឡើយ។ ដូចនេះ បើអ្នករៀបការរួច ក៏មិនអាចរស់នៅបានសប្បាយរីករាយដែរ៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង