ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអ្នកមិនគួរធ្វើក្នុងពេលមានផ្ទៃពោះ ទើបងាយស្រួលសម្រាលកូន។ តើមានអ្វីខ្លះទៅ
ក្នុងពេលដែលអ្នកមានផ្ទៃពោះ របបអាហារគឺសំខាន់ណាស់ ព្រោះអ្វីដែលអ្នកពិសា គឺជាអាហារដែលសម្រាប់ចិញ្ចឹមកូនក្នុងផ្ទៃ។ ដូចនេះ អ្នកម្តាយមិនគួររើសអាហារ ហើយបរិភោគតែអាហារដែលអ្នកចូលចិត្តនោះទេ ដោយអ្នកគួរតែពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ទើបអាចធ្វើឲ្យរាងកាយអ្នក និងកូនរឹងមាំ។
ជាពិសេស អ្នកមិនគួរញ៉ាំអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ទេ ព្រោះមិនអាចធ្វើឲ្យកូនស្រូបយកបានល្អឡើយ មានតែធ្វើឲ្យអ្នកម្តាយធាត់តែប៉ុណ្ណោះ។ ក្រៅពីអាហារ អ្នកម្តាយគួរតែហាត់ប្រាណខ្លះ ទើបអាចជួយអ្នកឲ្យងាយស្រួលសម្រាលកូនចេញមកបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855