អំឡុងពពោះ ស្ត្រីប្រែប្រួលគ្រប់យ៉ាង ក្នុងនោះមានទាំងការប្រែប្រួលរាងកាយ របបអាហារ អារម្មណ៍ជាដើម ។
អាការៈមួរម៉ៅខុសធម្មតាវិញ គឺដោយសារអ័រម៉ូនប្រែប្រួល ឯរាងកាយក៏ប្រែប្រួលដែរ ពិបាកទាំងការគេង ដេក ដើរ ឈរអង្គុយបែបនេះទើបស្ត្រីពពោះប្រែប្រួលអារម្មណ៍ ឆាប់មួរម៉ៅជាងពេលធម្មតា ។
វេបសាយ health.com.kh សូមបង្ហាញដល់អ្នកម្តាយថា គួរតែបញ្ឈប់អារម្មណ៍មួម៉ៅរបស់អ្នក ដើម្បីជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ។ តើគួរតែធ្វើបែបណាទៅទើបអាចគ្រប់គ្រងអារម្មណ៍បាន?
1. អ្នកម្តាយអាចស្តាប់ចម្រៀន មើលកុន ឬអានសៀវភៅដែលអ្នកចូលចិត្តមកបង្វែលអារម្មណ៍មួលម៉ៅរបស់អ្នក ដើម្បីឲ្យបានធូលស្រាលជាងមុន។
2. អ្នកអាចសរសេរពីដំណាក់កាលដែលអ្នកមានផ្ទៃពោះនៅក្នុងសៀវភៅមួយ ព្រោះអ្នកនឹងសប្បាយចិត្តនៅពេលដែលអ្នកសរសេរពីរឿងដែលមានអត្ថន័យបែបនេះ។ ដូចនេះ អ្នកនឹងមិនឆាប់មានអារម្មណ៍មួលម៉ៅឡើយពេលដែលអ្នកអាចរក្សាអារម្មណ៍សប្បាយចិត្ត។
3. អ្នកក៏អាចនិយាយលេងជាមួយស្ត្រីដែលមានផ្ទៃពោះដទៃទៀតដែរ ដូចជាពិភាក្សាពីដំណាក់កាលផ្សេងៗនៃការមានផ្ទៃពោះ។ ការធ្វើបែបនេះ នឹងអាចជួយអ្នកឲ្យមានអារម្មណ៍ល្អបានយូរ។
4. ការនិយាយលេងជាមួយកូនក្នុងផ្ទៃដោយឆ្លងកាត់តាមការអានសៀវភៅឲ្យគេស្តាប់ឬស្ទាបពោះអ្នកនិយាយលេងជាមួយគេ នឹងធ្វើឲ្យអ្នកបាត់នូវអារម្មណ៍មិនសប្បាយចិត្តទាំងឡាយ ដោយអាចរក្សាបានភាពសប្បាយរីករាយពេញមួយថ្ងៃ។ ដូចនេះអ្នកអាចសាកល្បងតាមវិធីទាំងនេះបានដើម្បីបំបាត់ភាពមិនសប្បាយចិត្តផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន៕