ជំងឺ​ក្រឡាភ្លើង​គឺជា​ជំងឺ​ដ៏​កម្រ​មួយ តែ​វា​គឺជា​ផលវិបាក​ដែល​គម្រាម​គំ​ហែង​ដល់​អាយុជីវិត​មួយ​ប្រភេទ​នៃ​ការ​មាន​ផ្ទៃពោះ​។ ភាព​កម្រ​របស់​វា​គឺ មាន​មួយ​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ២០០០ទៅ​៣០០០​នាក់​។ ជំងឺ​នេះ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រកាច់​បាន​។ ទោះបីជា​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រកាច់​ក៏​ប្រហែលជា​ជួប​បញ្ហា​ក្រឡាភ្លើង​នេះ​ដែរ​។

គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា​ជំងឺ​ត្រៀម​ក្រឡាភ្លើង​នេះ​បង្ក​ឡើង​ដោយ​អ្វី​ឡើយ ប៉ុន្តែ​អ្នកជំនាញ​និយាយ​ថា ជំងឺ​នេះ​ច្រើន​តែ​កើតឡើង​ក្រោយ​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ស្រាប់តែ​លើស​សម្ពាធ​ឈាម​ភ្លាម​ៗ ហើមជើង និង​មាន​ជាតិ​ប្រូតេអ៊ីន​ចេញ​តាម​ទឹកនោម​ច្រើន​។ ហើយ​រឿង​នេះ​ច្រើន​តែ​កើតឡើង​ក្រោយ​ពី​ស្ត្រី​មាន​ផ្ទៃ​ពៅ​បាន ២០​ស​ប្តា​ហ៍​ទៅ​។ បើសិនជា​ការ​ត្រៀម​ក្រឡាភ្លើង​ធ្វើ​ឲ្យ​ប្រកាច់ ឬ​សន្លប់​ហើយ នោះ​ហើយ​ដែល​ខ្មែរ​យើង​ចំណាំ​ហៅ​ក្រឡាភ្លើង​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អាកា​រៈ​មួយ​ចំនួន​នៃ​ជំងឺ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​ក៏​ប្រហែលជា​ធ្វើ​បង្ក​ឡើង​ដោយ​បញ្ហា​ផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​តម្រងនោម​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​មួយ​ចំនួន​នៃ​ការ​ត្រៀម​ក្រឡាភ្លើង​៖
•​ ​ចង្អោ និង​ក្អួត
•​ ​ឈឺក្បាល
•​ ​ហើម​មុខ ឬ​ដៃ
•​ ​ឡើង​ទម្ងន់​ខ្លាំង
•​ ​មាន​បញ្ហា​លើ​ការ​មើលឃើញ
•​ ​ពិបាក​នោម

ខាងក្រោម​នេះ​គឺជា​សញ្ញា​ដែល​ជាប់​ទាក់ទង​នឹង​ការ​ក្រឡាភ្លើង​៖
•​ ​ឈឺក្បាល
•​ ​ឈឺ​សាច់ដុំ
•​ ​សន្លប់
•​ ​ឡេះឡះ
•​ ​ប្រកាច់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង