គ្មាន​នារី​ណា​ម្នាក់​ដែល​ចង់​មាន​ក្លៀក​ខ្មៅ​សុទ្ធតែ​រោម​ឡើយ ហេតុនេះ​ហើយ​ទើប​ពួក​គេ​សម្រេចចិត្ត កោរ​រោម​និង​ប្រើប្រាស់​ផលិតផល​ផ្សេង​ៗ​ដើម្បី​ធ្វើ​អោយ​ក្លៀក​ប្រែ​ជាស​រលោង​ស្អាត ។ ទោះជា​យ៉ាងណា​ផលិតផល​មួយ​ចំនួន​ធំ​ដែល​ដាក់​លក់​លើ​ទីផ្សារ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​ជួយ​អោយ​ក្លៀក​ស​ឆាប់រហ័ស​៖

១. ក្រូចឆ្មារ​និង​ម្ស៉ៅ Baking soda
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្ស៉ៅ baking soda ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​អោយ​ក្លាយជា​ល្បាយ​ខាប់​ៗ រួច​លាប​ដុស​ក្រោម​ក្លៀក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ លាង​សម្អាត​ក្លៀក​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។ អនុវត្ត​អោយ​បាន ១ ឬ ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។
២. ដំឡូងបារាំង
ចិត​ដំឡូងបារាំង​ឆៅ​ជា​បន្ទះ​មូល​ៗ ប៉ុន្តែ​ត្រូវ​ទុក​ទាំង​សំបក រួច​យក​ដំឡូងបារាំង ១ បន្ទះ​មក​ដុស​ក្រោម​ក្លៀក​ក្នុង​ចលនា​បែប​រង្វង់​សម្រាប់​រយៈពេល​ពី ៣ ទៅ ៥ នាទី​។ បន្ទាប់​មក​សឹម​យក​បន្ទះ​ដំឡូងបារាំង​ថ្មី​មក​អនុវត្ត​ដូច​គ្នា​ចំពោះ​ក្លៀក​ម្ខាង​ទៀត​។ ទុក​ឱ្យ​ទឹក​ដំឡូងបារាំង​ជាប់​ក្លៀក​យ៉ាង​ហោច​ណាស់ ១០ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។ អនុវត្ត​ឱ្យ​បាន​ពី ២ ទៅ ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៌ ទើប​ដំឡូងបារាំង​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ៗ​ធ្វើ​ឱ្យ​ស្បែក​កាន់តែ​មាន​ពន្លឺ និង​ស្រស់ថ្លា​បាន​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។
៣. ទឹកដោះគោ និង​ទឹកឃ្មុំ
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកដោះគោ​ស្រស់ ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ រួច​បន្ថែម​ទឹកក្រូច​ឆ្មារ​បន្តិច ឬ​ម្ស៉ៅ​រមៀត​មួយ​ចិ​ប​ចូល​។ កូរ​លាយ​អោយ​សព្វ សឹម​លាប​ល្បាយ​ក្រោម​ក្លៀក ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។
៤. ស្ករស​និង​ប្រេងដូង
លាយ​ស្ករស ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ប្រេងដូង​បន្តិច រួច​លាប​ម៉ាស្សា​វា​ថ្នម​ៗ​ក្រោម​ក្លៀក​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​អោយ​បាន ១ ទៅ ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។
៥. ម្ស៉ៅ Baking soda
លាយ​ម្ស៉ៅ Baking soda ជាមួយ​ទឹក​ធម្មតា​អោយ​ក្លាយជា​ល្បាយ​ខាប់​ៗ រួច​លាប​ដុស​ក្រោម​ក្លៀក​ក្នុង​ចលនា​បែប​រង្វង់​យឺត​ៗ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​សឹម​លាង​សម្អាត​ចេញ​។ ព្យាយាម​អនុវត្ត​អោយ​បាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួ​យស​ប្តា​ហ៍​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង