ជំងឺបេះដូង គឺជាមូលលហេតុនៃការស្លា.ប់ច្រើនមួយនៃអ្នកជំងឺខ្សោយតម្រងនោម ។ បើសិនជាអ្នកត្រូវការលាងឈាម និងមានបញ្ហាបេះដូងដែរនោះ ការព្យាបាលជំងឺបេះដូងអាចនឹងប្រែប្រួលទៅតាមតម្រូវការលាងឈាម ។
ការលាងឈាម ជាការព្យាបាលបណ្តោះអាសន្នសម្រាប់អ្នកជំងឺខ្សោយតម្រងនោមស្រួចស្រាល់ និងការព្យាបាលជានិរន្តរ៍ សម្រាប់អ្នកជំងឺដែលខ្សោយតម្រងនោមរ៉ាំរ៉ៃ ក្នុងដំណាក់កាលចុងក្រោយ។
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការការពារបេះដូងឲ្យមានសុខភាពល្អ៖
• ចូរញ៉ាំអាហារដែលផ្តល់សុខភាពដល់បេះដូង
• ហាត់ប្រាណជាទៀងទាត់
• ថែរក្សាសម្ពាធឈាម និងកូឡេស្តេរ៉ុលឲ្យនៅល្អ
• បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ចូរថែរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅហ្នឹងល្អ
• ឈប់ជក់បារី
• បន្ថយស្ត្រេស
• ថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ ៕