ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការថែរក្សាសម្រស់របស់ស្ត្រីមានផ្ទៃពោះ ដោយមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រោយពេលដែលអ្នកមានផ្ទៃពោះរួច អ្នកគួរតែប្រយ័ត្នក្នុងការប្រើហ្វមសម្អាតមុខ ដោយមិនគួរប្រើហ្វមដែលមានសារធាតុខ្លាំងក្នុងការលាងសម្អាតមុខឡើយ។ អ្នកគួរតែប្រើហ្វមដែលមានសារធាតុមិនសូវខ្លាំង ទើបមិនធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
- ពេលដែលអ្នកចេញក្រៅ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ស្បែកអ្នក។ ម្យ៉ាងទៀត អ្នកគួរតែស្រូបយកវីតាមីនសេ ទើបអាចការពារស្បែកពីកម្តៅថ្ងៃផងដែរ។
- អ្នកគួរតែពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះក្នុងនោះសម្បូរទៅដោយវីតាមីនដែលអាចជួយធ្វើឲ្យស្បែកថ្មីឆាប់ដុះចេញមកវិញ ថែមទាំងអាចជួយធ្វើឲ្យស្បែកអ្នកស និងស្អាតទៀតផង។ ម្យ៉ាងទៀត អ្នកគួរតែកុំពិសារអាហារបំពងខ្លាញ់ច្រើនឲ្យសោះ ព្រោះអាចបំផ្លាញស្បែកអ្នកយ៉ាងងាយ។
- ការគេងឲ្យបានគ្រប់ម៉ោង និងចូលគេងពីព្រលឹម អាចធ្វើឲ្យស្បែកអ្នកស្អាត និងភ្លឺ មិនងាយស្រអាប់ឡើយ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីជួយធ្វើឲ្យស្បែកអ្នកស្អាតបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855