បន្ទាប់​ពី​សម្រាលកូន​រួច អ្នក​ម្តាយ​គ្រប់​រូប​ច្បាស់​ជា​បារម្ភ​ណាស់​អំពី​រូប​សម្រស់​របស់​ខ្លួន ហើយ​ចង់បាន​សម្រស់​ឱ្យមក​រក​ភាព​ស្រស់​ស្អាត​វិញ​ដូច​កាលពី​ក្រមុំ​ជាក់​ជា​មិន​ខាន​។

១- ខាត់​ស្បែក​ជាមួយ​ពន្លៃ
រូបមន្ត​ខាត់​ស្បែក​ដែល​ផ្សំ​ពី​រមៀត​លាយ​ជាមួយ​ពន្លៃ ទឹកដោះគោឆៅ និង​ក្រូចឆ្មារ ឬ​ក្រូចពោធិ៍សាត់ ។ ស្រី​ៗ​គ្នា​យើង​ទើប​សម្រាលកូន​បាន កន្លះ​ខែ​ទៅ គួរតែ​ឧស្សាហ៍​អនុវត្តន៍​វិធី​នេះ ទើប​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​ជាប់​ជា​និច្ច ព្រោះ​ពេល​ពពោះ យើង​មិន​បាន​ប្រើប្រាស់​ផលិតផល​អ្វី​ឡើយ ដូចនេះ​ហើយ​ទើប​ស្បែក​មិន​ស្រស់ថ្លា​ល្អ ។

២-​ឆ្ពុង
វា​ប្រៀប​ដូច​ជា វិធី​អប់​សាច់​ឲ្យ​ក្ដៅ​ងំ និង​ជួយ​សម្រួល​សរសៃឈាម​ឲ្យ​រត់​ស្រួល ។ ក្រោយ​ពេល​ឆ្ពុង​រួច អ្នក​យក​ពន្លៃ​មក​លាប​ពេញ​ខ្លួន រឹតតែ​មាន​ប្រសិទ្ធភាព​។ វិធី​នេះ​អាច​ធ្វើ​រហូត​ដល់​កូន​១ ឆ្នាំ​ក៏​បាន​ដែរ​ស្បែក​កាន់តែ​ស្អាត និង​ភ្លឺ​រលោង​។

៣- ងូតទឹក​ក្ដៅ
ទើបតែ​សម្រាលកូន​មិន​គួរ​ងូតទឹក​ត្រជាក់​ឡើយ ។ ងូតទឹក​ក្ដៅ​ជា​រៀងរាល់ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​ពីរ​ដង នោះ​ស្បែក​នឹង​មិនឆាប់​ចាស់​។ ដើម្បី​ឲ្យ​សាច់​កាន់តែ​ទន់​រលោង គួរតែ​ឧស្សាហ៍​ត្រាំ​ទឹក​ក្ដៅ​ឧណ្ហ៍​ៗ លាយ​ជាមួយ​ស្រទាប់ផ្កា​ចម្រុះ​។

៤- ហាត់ប្រាណ
សម្រាលកូន​បាន​១​ខែ​កន្លះ ម៉ាក់​ៗ​អាច​ចាប់ផ្តើម​ហាត់ប្រាណ​បាន​វិញ​ហើយ ការ​ហាត់ប្រាណ​មិន​ត្រឹម​ជួយ​ឲ្យ​សុខភាព​ល្អ​នោះ​ទេ ស្បែក​តឹង​ណែន​ស្អាត រាង​ក៏​ស្អាត ។

៥ – ត្រូវ​ផឹកទឹក​ឱ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ មិន​ថា ជា​ទឹក​សុទ្ធ ទឹក​ផ្លែ​ឈើ ឬ​ទឹក​ថ្នាំ​ធម្មជាតិ​ពី​រុក្ខជាតិ​បុរាណ​នានា​នោះ​ទេ​។ ធ្វើ​ដូច្នេះ​វា​នឹង​អាច​ជួយ​ពង្រឹង​រាង​កាយ​របស់​អ្នក​ឱ្យ​មាន​ភាព​ស្រស់ថ្លា ដោយ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ​។

គួរ​បន្ថែម​វីតាមីន C ឱ្យ​បាន​ច្រើន​៖ វីតាមីន​នឹង​ជួយ​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​នូវ​ភាព​ស្រស់ថ្លា​កាន់តែ​ខ្លាំង​ឡើង ដូច​ជា​ការ​ទទួលទាន​ផ្លែក្រូច​ប្រភេទ​ផ្សេង​ៗ​ជាដើម ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន C យ៉ាង​ខ្ពស់ ខុស​ប្លែក​ពី​ផ្លែ​ឈើ​ដទៃ​ៗ​ទៀត​។ សរុប​មក​ការ​ថែទាំ​ស្បែក ក្រោយ​ពេល​សម្រាល គឺ​មិន​ពិបាក​នោះ​ទេ គ្រាន់តែ​អ្នក​អ្នករក​ឃើញ ហើយ​អាច​ធ្វើ​វា​បាន​ច្រើន​ប៉ុណ្ណា​តែ​ប៉ុណ្ណោះ ដើម្បី​ថែរក្សា​សុខភាព​ស្បែក​ខ្លួនឯង ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង