ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
ឆ្នាំថោះ មានចរិតទន់ភ្លន់ ថែមទាំងបំពេញការងារយ៉ាងចិត្តស្ងប់។ ជាពិសេស គេក៏ពូកែក្នុងការវែកញែកបញ្ហាផងដែរ ដោយសម្រេចចិត្តតែងតែត្រូវជានិច្ច។ ដូចនេះ ក្រដាសប្រាក់គ្រប់ផ្នែកគឺតែងតែរត់មករកគេខ្លាំង។
ឆ្នាំមមែ
ឆ្នាំមមែ មានប្រាជ្ញាខ្ពស់ណាស់ ថែមទាំងមិនចូលចិត្តឈ្លោះជាមួយអ្នកដទៃ។ ជាពិសេស គេក៏មានសមត្ថភាពខ្លាំងក្នុងការដោះស្រាយបញ្ហាផងដែរ។ ដូចនេះ លុយនឹងមិនពិបាកក្នុងការរកនោះទេ។
ឆ្នាំវក
ឆ្នាំវក មានខួរក្បាលដែលឆ្លាតខ្លាំង ថែមទាំងមានចិត្តដែលល្អ។ ជាពិសេស មិនចូលចិត្តប្រកាន់ជាមួយអ្នកដទៃទេ ដោយធ្វើការបានចុះសម្រុងខ្លាំងជាមួយមិត្តរួមការងារ។ ដូចនេះ ចំណូលនឹងមិនចេះតិចនោះឡើយ៕