ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​បំបាត់​អារម្មណ៍​ស្មុគស្មាញ​ទាំងឡាយ​។ តើ​មាន​អ្វី​ខ្លះទៅ?

  1. នៅ​ពេល​ដែល​អ្នកមាន​បញ្ហា មិត្តភក្តិ​គឺជា​មនុស្ស​ទី​១​ដែល​អ្នក​គួរតែ​ចែករំលែក​ជាមួយ​។ អ្នក​អាច​ប្រាប់​បញ្ហា​ទាំងឡាយ​ដល់​គេ​បាន ដើម្បី​អាច​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ទាំងឡាយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​អ្នក​។
  2. អ្នក​ក៏​អាច​ចាប់ផ្តើម​អាន​សៀវភៅ​ដែល​អាច​ជំនួយ​ដល់​ការ​គិត​របស់​អ្នក​ដែរ ព្រោះ​សៀវភៅ​ខ្លះ អាច​ជួយ​ជម្រុញ​អ្នក​ឲ្យ​ដើរ​ចេញពី​អារម្មណ៍​ស្មុគស្មាញ​ដែល​អ្នក​កំពុង​តែ​ជួប​ប្រទះ​។ ដូចនេះ សៀវភៅ​ពិតជា​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ល្អ​ឡើង​វិញ​ដែរ​។
  3. អ្នក​អាច​សរសេរ​ពី​រឿង​ស្មុគស្មាញ​ទាំងនោះ​លើ​សៀវភៅ​កំណត់ហេតុ​អ្នក​បាន ព្រោះ​វា​ក៏​ជា​វិធី​ម្យ៉ាង​ក្នុង​ការ​កាត់​បន្ថយ​អារម្មណ៍​ស្មុគស្មាញ​ផង​ដែរ​។ ដូចនេះ អ្នក​អាច​សាកល្បង​ធ្វើ​បាន​។
  4. អ្នក​អាច​ចាប់ផ្តើម​រក្សា​ទម្លាប់​ហាត់ប្រាណ​បាន ព្រោះ​នៅ​ពេល​ដែល​អ្នក​ហាត់ប្រាណ អារម្មណ៍​អ្នក​នឹង​ល្អ​ណាស់ ដោយ​អាច​ជួយ​អ្នក​ឲ្យ​ទម្លាក់​សម្ពាធ​ទាំងឡាយ​ចុះ​អស់​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​។
  5. អ្នក​ក៏​អាច​ដើរ​ហាត់ប្រាណ​នៅ​ពេល​ល្ងាច និង​ព្រឹក​ផង​ដែរ ព្រោះ​ការ​ដើរ​នេះ អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ខ្លាំង ដោយ​មិនសូវ​មាន​សម្ពាធ​មក​គ្រប់គ្រង​អ្នក​បាន​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​មាន​ខួរក្បាល​ដែល​ជ្រះស្រឡះ​មួយ​ជា​មិន​ខាន​ឡើយ​។
  6. ការ​តាំងសមាធិ នឹង​ជួយ​អ្នក​បំបាត់​នូវ​ទុក្ខ​កង្វល់​ទាំងឡាយ​។ ដូចនេះ អ្នក​គួរតែ​ឆ្លៀតពេល​ខ្លះ ដើម្បី​ធ្វើការ​តាំងសមាធិ នោះ​អ្នក​នឹង​អាច​បំពេញការងារ​បាន​ល្អជា​មិន​ខាន​ឡើយ​។ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​វិធី​ទាំងឡាយ​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​អាច​ដើរ​ចេញពី​អារម្មណ៍​តានតឹង​ទាំងឡាយ​ដែល​អ្នក​កំពុង​តែ​ប្រឈម​មុខ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង