តែជីអង្កាម គឺមានរសជាតិឆ្ងាញ់ ប៉ុន្តែនេះមិនមែនជាមូលហេតុតែម្យ៉ាងដែលអ្នកគួរចាប់ផ្ដើមទទួលទានតែជីអង្កាមជាប្រចាំឡើយ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក៏ព្រោះតាមពិតទៅតែជីអង្កាមអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាពរាងកាយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានតែជីអង្កាមជាប្រចាំ ៖

១. បំបាត់ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ 

តែជីអង្កាម គឺជាប្រភេទនៃតែដ៏ល្អបំផុតមួយសម្រាប់បំបាត់អាការៈថប់បារម្ភ និងស្ត្រេស។ នោះក៏ព្រោះតែជីអង្កាមមានផ្ទុកសារធាតុ menthol ជួយសម្រួលសាច់ដុំកាត់បន្ថយកម្រិតនៃភាពស្ត្រេស។

២. ជួយឱ្យឆាប់ងុយគេង

ប្រសិនបើអ្នកគេងមិនលក់ ចូរទទួលទានតែជីអង្កាម ១ពែង ។ សារធាតុ Menthol ជួយឱ្យសាច់ដុំ និងអារម្មណ៍ធូរស្បើយ ហើយអ្នកនឹងឆាប់គេងលក់ជាក់ជាមិនខាន។

៣. បង្កើនការផ្ដោតអារម្មណ៍

ឆុងតែជីអង្កាម ហើយក្រេបយឺតៗ។ វិធីនេះនឹងជួយឱ្យអ្នកផ្ដោតអារម្មណ៍បានប្រសើរ។ លើសពីនេះទៅទៀតក្លិននៃជីអង្កាម រួមទាំងសារធាតុ Menthol មានប្រសិទ្ធិភាពរំញោចការចងចាំនៃខួរក្បាល។

៤. ដុតបំផ្លាញជាតិខ្លាញ់

ប្រសិនបើអ្នកមានអារម្មណ៍ថាឃ្លានមិនឈប់ នោះតែជីអង្កាមអាចជួយបង្រាបចំណង់អាហាររបស់អ្នកបាន។ ការទទួលទានតែជីអង្កាមនៅពេលព្រឹកជួយដល់ដំណើរការនៃការដុតរំលាយអាហារ ឬជាតិខ្លាញ់ក្នុងរាងកាយ។

៥. បំបាត់អាការៈទល់លាមក

ទឹកតែជីអង្កាមក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកដែលកំពុងជួបប្រទះអាការៈទល់លាមក។ នោះក៏ព្រោះតែសារធាតុ menthol មានប្រសិទ្ធិភាពជាថ្នាំព្យាបាលជំងឺទល់លាមកបែបធម្មជាតិ។ តែជីអង្កាមក្ដៅឧណ្ហៗក៏ជួយព្យាបាលអាការៈឈឺបំពង់កផងដែរ។

– ក្រៅពីការទទួលទានតែជីអង្កាម អ្នកក៏អាចបន្ថែមវាទៅក្នុងទឹកងូតដែលវិធីនេះជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយ ហើយថែមទាំងបំបាត់បញ្ហាស្បែកផ្សេងៗ រួមទាំងរោគមុនផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង