ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
ឆ្នាំរោង ជាបុគ្គលដែលមិនអាចប៉ះពាល់ល្បែងបានទេ ព្រោះអាចធ្វើឲ្យអ្នកបាត់បង់ទ្រព្យអស់។ ប៉ុន្តែប្រសិនជាអ្នករកលុយតាមវិធីផ្សេង នោះផលដែលទទួលបាននឹងនឹកស្មានមិនដល់ឡើយ។ ដូចនេះ អ្នកមិនគួរលេងល្បែងនោះទេ។
ឆ្នាំកុរ
ឆ្នាំកុរ មិនអាចប្រើល្បែងមករកលុយនោះទេ ព្រោះអាចវិនាសអស់។ ប៉ុន្តែបើអ្នកប្រើផ្លូវផ្សេងក្នុងការបង្កើតក្រដាសប្រាក់ នោះនឹងអាចចូលមកទ្វេដង។ ដូចនេះ អ្នកនឹងងាយក្លាយជាអ្នកមានខ្លាំងណាស់។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ក៏មិនអាចប៉ះពាល់ល្បែងបានដែរ ព្រោះមានតែអស់ មិនមានលុយវិលមកវិញទេ។ តែបើអ្នករករបរផ្សេង អ្នកនឹងទទួលបានផលចំណេញខ្ពស់ណាស់។ ដូចនេះ អ្នកនឹងមិនវេទនាព្រោះតែល្បែងនោះទេ៕