ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ ឆ្នាំមុនមិនសូវទទួលបានផលអ្វីទេ ប៉ុន្តែក្នុងឆ្នាំនេះវិញ នឹងអាចទទួលបានផលទ្វេដង។ ជាពិសេស មិនថាធ្វើអ្វីទេក៏មិនជួបឧបសគ្គដែរ ដោយដំណើរការយ៉ាងរលូនតែម្តង។ ដូចនេះ អ្នកនឹងមិនរងទុក្ខលំបាកទៀតទេ។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា ក្នុងឆ្នាំមុនមិនសូវមានអ្នកតាមជួយទេ ប៉ុន្តែក្នុងឆ្នាំនេះវិញមិនថាធ្វើអ្វីទេគឺជោគជ័យទាំងអស់។ ជាពិសេស មុខរបរក៏អាចទទួលបានផលចំណេញខ្ពស់ផងដែរ។ ដូចនេះ អ្នកនឹងសល់បានប្រាក់ច្រើនណាស់។
ឆ្នាំខាល
មនុស្សដែលកើតក្នុងឆ្នាំខាល ហុងស៊ុយក្នុងឆ្នាំនេះល្អជាងឆ្នាំមុនដាច់។ ជាពិសេស ក៏ងាយដើរចូលទៅក្នុងផ្លូវដែលមានទ្រព្យច្រើនផងដែរ។ ដូចនេះ អ្នកនឹងមានលុយទៅៗជាមិនខានឡើយក្នុងឆ្នាំនេះ៕