កង្វះម៉ាញេស្យូមទាក់ទងនឹងសម្ពាធឈាមខ្ពស់។ ការវិភាគស្រាវជ្រាវបាន រកឃើញ ការថយ ចុះតិចតួចនៃសម្ពាធឈាមជាមួយនឹងការបន្ថែមម៉ាញ៉េស្យូម។ រដ្ឋបាលឱសថនិងចំណីអាហារអាមេរិកក៏បានទទួលស្គាល់ចំពោះការអះអាងថាម៉ាញេស្យូមមានប្រសិទ្ឋភាពបន្ថយសម្ពាធឈាម។ ប៉ុន្តែស្ថាប័ននេះក៏បាននិយាយផងដែរគេត្រូវមាន ការប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ម៉ាញេស្យូមដើម្បីបន្ថយសម្ពាធឈាម ខណះដែលគេ ចាំបាច់ត្រូវមានការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីសន្និដ្ឋានចុងក្រោយអំពីប្រសិទ្ឋភាពរបស់ម៉ាញេស្យូមក្នុងការកាត់បន្ថយសម្ពាធឈាម។