ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ មានចិត្តដែលម៉ត់ចត់ និងចិត្តដែលល្អ ថែមទាំងមិនចូលចិត្តដណ្តើមជាមួយនរណាឡើយ។ ជាពិសេស ផ្លូវខាងមុខនឹងគ្មានឧបសគ្គទៀតនោះទេ។ ជាហេតុដែលធ្វើឲ្យលុយចូលមិនចេះឈប់ឈរតែម្តង។
ឆ្នាំរោង
ឆ្នាំរោង មិនថាធ្វើអ្វីទេសុទ្ធតែយកចិត្តទុកដាក់ទាំងអស់។ ជាពិសេស មុខរបរក៏រីកចម្រើនខ្លាំងមិនគួរឲ្យជឿផងដែរ។ ជាហេតុដែលធ្វើឲ្យជីវភាពប្រចាំថ្ងៃប្រែកាន់តែល្អទៅៗដោយមិនជួបទុក្ខលំបាកច្រើននោះឡើយ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាបុគ្គលដែលមានការសង្កេតខ្លាំងណាស់ ថែមទាំងអាចទទួលបានឱកាសច្រើនតែម្តង។ ជាពិសេស ទ្រព្យដែលនឹកស្មានមិនដល់នឹងចូលមកធ្វើឲ្យអ្នកភ្ញាក់ផ្អើរខ្លាំង។ ដូចនេះ លុយនឹងចូលណែនឃ្លាំងម៉ង៕