ពេលមានផ្ទៃពោះអ្នកម្តាយងាយនឹងស្រេកទឹកណាស់ រាងកាយមានអារម្មណ៍ក្តៅ និងហត់នឿយដោយសារតែទារកកំពុងតែបូមឈាម និងសារធាតុចិញ្ចឹមផ្សេងៗដើម្បីលូតលាស់ ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកម្តាយមានផ្ទៃពោះ មិនអាចញ៉ាំទឹកបាន។ តើមានអ្វីខ្លះទៅ?

1. អ្នកម្តាយមានផ្ទៃពោះ មិនអាចពិសាទឹក ក្រោយពេលទើបញ៉ាំបាយរួច ឬញ៉ាំទឹកក្នុងពេលដែលកំពុងបរិភោគបានមានន័យថា ញ៉ាំបាយបណ្តើរញ៉ាំទឹកបណ្តើរ ព្រោះនៅពេលដែលអ្នកញ៉ាំទឹកក្នុងពេលនេះនឹងធ្វើឲ្យអ្នកឆាប់ឆ្អែត ថែមទាំងធ្វើឲ្យក្រពះអ្នកពិបាករំលាយអាហារខ្លាំងណាស់។
2. ស្ត្រីមានផ្ទៃពោះ ក៏មិនអាចញ៉ាំទឹកក្រោយពិសាផ្លែឈើរួចដែរ ព្រោះធ្វើឲ្យអ្នកអាចហើមពោះបាន ថែមទាំងអាចធ្វើឲ្យអ្នកអាចកើតមានអាការៈរាករូសផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការពិសារទឹក ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
3. អ្នកម្តាយមានផ្ទៃពោះ ក៏មិនអាចយកទឹកផ្លែឈើមកញ៉ាំជំនួសទឹកដែរ ព្រោះនៅពេលដែលអ្នកពិសារទឹកផ្លែឈើច្រើន នឹងអាចធ្វើឲ្យកូនក្នុងផ្ទៃធំខ្លាំង ដោយសារតែមានផ្ទុកជាតិស្ករខ្ពស់ក្នុងទឹកផ្លែឈើទាំងនោះ។ ដូចនេះ អ្នកគួរតែបរិភោគផ្លែឈើស្រស់វិញ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃ៕