ការ​បំបៅ​កូន​ដោយ​ទឹកដោះ គឺជា​ធម្មជាតិ និង​ភាព​ស្និទ្ធស្នាល​បំផុត​នៃ​ឥរិយាបថ​របស់​មនុស្ស ប៉ុន្តែ​វា​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ សម្រាប់​ម្តាយ​ថ្មី និង​ទារក​ទើបនឹង​កើត ។ មិន​ថា​វា​លំបាក​ប៉ុនណា​នោះ​ទេ ដើម្បី​ធ្វើ​វា​ទៅ​បាន ដំបូង​ម្ដាយ​ត្រូវ​មានការ​អត់ធ្មត់ ។

ទឹកដោះ​ដំបូង គឺ​ផលិត​ចេញពី​សុដន់​របស់​ស្ត្រី ក្នុងអំឡុងពេល​ពពោះ ។ ពេល​ខ្លះ​មនុស្ស​ស្រី មិន​បាន​ចាប់អារម្មណ៍​សង្កេត​ឃើញ​ទឹកដោះ​នេះ​ទេ រហូត​ដល់​សម្រាលកូន​ទើប​ឃើញ ។ ការ​ពិត​ទៅ​ទឹកដោះ​ដំបូង​នោះ ផលិត​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ដែល​វា​សម្បូរ​ទៅ​ដោយ​អង់​ទី​ករ និង​ពពួក immunoglobulins ដែល​ដើរតួ​ជា​អ្នក​ការពារ​ទារក​ទើប​កើត​ពី​បាក់តេរី និង​វីរុស ហើយ​វា​ក៏​ទៅ​ភ្ញោ​ច​ឲ្យ​ទារក​ជុះ​លាមក​ដំបូង ដែល​ហៅ​ថា​លាមក​ព្រៃ​( meconium) ដែរ ។

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ដំបូង​របស់​អ្នក​ម្តាយ​ដែល​អាច​ផ្តល់​ដល់​កូន​។ តើ​មាន​អ្វី​ខ្លះទៅ?

ទឹកដោះ​ដំបូង គឺ​សំខាន់​ណាស់​សម្រាប់​កូន​គ្រប់​គ្នា​ដែល​ទើបនឹង​កើត ហើយ​ក៏​ជា​អាហារ​ដែល​ចាំបាច់​បំផុត ដែល​អ្នក​ម្តាយ​គួរតែ​ផ្តល់​ឲ្យ​កូន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​រឹង​មាំ ថែម​ទាំង​អាច​ជួយ​កូន​ឲ្យ​ទប់ទល់​នឹង​មេរោគ​ទាំងឡាយ មិន​ងាយ​ឆ្លង​ជំងឺ​អ្វី​ឡើយ ។

ជា​ពិសេស កូន​នឹង​មិន​ងាយ​ជួបនឹង​អាកា​រៈ​ខ្វះ​ឈាម​ឡើយ ក្រោយ​បៅ​ទឹកដោះ​អ្នក​ម្តាយ ។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ឲ្យ​កូន​បៅ​ទឹកដោះ​ដំបូង​របស់​អ្នក​មិន​ត្រឹមតែ​ទឹកដោះ​ដំបូង​ទេ ដោយ​អ្នក​គួរតែ​ប្រើ​ទឹកដោះ​អ្នកជា​អាហារ​របស់​កូន​ជំនួស​ម្សៅ​ទឹកដោះគោ​វិញ ទើប​កូន​អាច​មាន​សុខភាព​ដ៏​រឹង​មាំ​មួយ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង