នៅពេលដែលអ្នកផ្តាសាយម្តងៗ អ្នកតែងតែប្រើថ្នាំសម្រាប់ព្យាបាលមិនថាធ្ងន់ឬស្រាល ប៉ុន្តែថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលអាចធ្វើឲ្យអ្នកជាពីផ្តាសាយបានដោយមិនចាំបាច់ប្រើថ្នាំនោះទេ។ តើគួរតែធ្វើដូចម្តេចទៅ?

ទឹកក្រូចស្ករក្រាម
គ្រឿងផ្សំ ៖ ក្រូចមួយផ្លែ ស្ករក្រាមបន្តិច
វិធីចម្អិន ៖ ដំបូងអ្នកត្រូវតែលាងក្រូចឲ្យស្អាត រួចចិតជាបន្ទះៗ រួចទើបដាក់ក្នុងចាន រួចដាក់ស្ករក្រាម ទើបចាក់ទឹកចូល បន្ទាប់ពីចាក់ទឹករួច អ្នកត្រូវតែយកវាទៅចំហុយចំនួន២ម៉ោងជាការស្រេច។
ទឹកក្រូចអំបិល
គ្រឿងផ្សំ ៖ ក្រូចចំនួនមួយផ្លែ អំបិលចំនួន២ក្រាម។
របៀបចម្អិន ៖ ដំបូងអ្នកអាចយកក្រូចទៅលាងឲ្យស្អាត បន្ទាប់មកចិតផ្នែកលើនៃក្រូច ដើម្បីញាត់អំបិលចូល ហើយយកចង្កឹះទៅចាក់ក្នុងក្រូចនោះ ដើម្បីឲ្យអំបិលចូលសព្វ បន្ទាប់មកយកវាទៅចំហុយចំនួនពី១០ទៅ១៥នាទីជាការស្រេច នៅពេលដែលអ្នកបរិភោគ អ្នកអាចចិតចោលសំបក រួចបរិភោគសាច់ និងទឹកនៃក្រូច នោះជំងឺផ្តាសាយអ្នកនឹងងាយជាដោយមិនបាច់ផឹកថ្នាំឡើយ៕