ទឹកដោះគោ
ហេតុផលដ៏ធំបំផុតដែលនាំឱ្យឈឺក្បាលនោះគឺការខ្សោះជាតិទឹក ដូច្នេះការផ្អាកញ៉ាំគ្រឿងស្រវឹង និងអាហារមានជាតិសូដ្យូមខ្ពស់គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងមិនឱ្យឈឺក្បាល បាន។ មិនត្រឹមតែប៉ុណ្ណោះ ទឹកដោះគោក៏ជួយបង្កើនជាតិទឹកក្នុងខ្លួនបាន ព្រមទាំងពោរពេញទៅដោយជាតិរ៉ែជាច្រើនទៀតដូចជា កាល់ស្យូម និងប៉ូតាស្យូមដែលមានឥទ្ធិពលទៅលើរបបអាហារដែលមានជាតិសូដ្យូមខ្ពស់។ តាមការស្រាវជ្រាវរកឃើញថា ការញ៉ាំអាហារធ្វើពីទឹកដោះគោតិចមានជាប់ទាក់ទងនឹងការឧស្សាហ៍កើតបញ្ហាឈឺក្បាលបែបប្រកាំងច្រើន។ ដូច្នេះអ្នកគួរតែញ៉ាំទឹកដោះគោឱ្យបានបីដងរាល់ថ្ងៃដើម្បីអាចពង្រឹងដល់សម្ពាធឈាម និងកាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែម និងការធាត់ជ្រុលបាន។

ត្រីសាលម៉ុង
ដើម្បីកាត់បន្ថយអាការៈឈឺក្បាល អាហារសម្បូរវីតាមីនB ដូចជា វីតាមីនB6, B12 និង Folic Acid គឺមានសារៈសំខាន់ណាស់ ព្រមទាំងអាចដោះស្រាយបញ្ហាឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ ហេតុដូច្នេះហើយបានជាត្រីសាលម៉ុងត្រូវបានណែនាំឱ្យញ៉ាំដើម្បីបំបាត់ការឈឺក្បាល។ ត្រីសាលម៉ុងតែមួយមុខមានវីតាមីនB12 ច្រើនរហូតដល់ ២៥០% នៃតម្រូវការប្រចាំថ្ងៃ។
ដំឡូងបារាំង
ដំឡូងបារាំងផ្ទុកទៅដោយជាតិប៉ូតាស្យូមប្រភេទ Cantaloupes រហូតដល់ ៣៥ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ តែវាក៏មានវីតាមីនA, C និង B6 ផងដែរ ដែលសុទ្ធសឹងតែអាចដោះស្រាយការឈឺក្បាលបាន។
ទឹក
នេះមិនមែនជាអាហារទេ ប៉ុន្តែការញ៉ាំទឹកគ្រប់គ្រាន់គឺជារឿងដ៏ល្អបំផុតដើម្បីបង្ការការឈឺក្បាល។
ផ្លែឈើរី
ផ្លែឈើរីមានសារធាតុជាច្រើនដែលអាចបំលែងសារធាតុ Nitric Oxide ក្នុងឈាម ដើម្បីការពារប្រឆាំងនឹងការឈឺក្បាល៕