ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំកុរ កាន់តែចាស់កាន់តែមាន ហើយក៏មានប្តីស្រឡាញ់ខ្លាំងផងដែរ។ ជាពិសេស គេក៏ពូកែក្នុងការរកបានប្រាក់ផងដែរ។ ជាហេតុដែលធ្វើឲ្យជីវភាពកាន់តែល្អទៅៗជាមិនខានឡើយ។
ឆ្នាំថោះ
មនុស្សស្រីដែលកើតក្នុងឆ្នាំថោះ មានចរិតស្លូតបូត និងចិត្តល្អខ្លាំង។ ជាពិសេស ក្នុងពេលចាស់ទៅទ្រព្យក៏រត់មកខ្លាំងផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនចាំបាច់មើលទឹកមុខនរណាក្នុងការចាយលុយឡើយ។
ឆ្នាំរកា
នារីដែលកើតក្នុងឆ្នាំរកា មិនសូវពឹងលើប្តីនោះទេ ដោយតែងអាចរកបានលុយជារបស់ខ្លួន។ ជាពិសេស មិនថាគេធ្វើមុខរបរអ្វីទេ ប្រាក់ចំណេញគឺកើនជានិច្ច។ ជាហេតុដែលធ្វើឲ្យគេកាន់តែចាស់កាន់តែមាន៕