បន្លែ គួរតែ​ជា​ផ្នែក​មួយ នៃ​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ អ្នកខ្លះ​និយាយ​ថា ខ្ញុំ​ចូល​ចិត្ត​ការ៉ុត ដូច្នេះ គេ​ញ៉ាំ​ការ៉ុត​ញឹកញាប់ អ្នកខ្លះ​និយាយ​ថា ខ្ញុំ​មិន​ចូល​ចិត្ត​ល្វីង​ទេ ដូច្នេះ គេ​កម្រ​នឹង​ញ៉ាំ​ស្តៅ ឬ​ម្រះ​ណាស់​។ អ​ញ្ចឹ​ង តើ​វា​មាន​ផលវិបាក​អ្វី​ខ្លះទៅ ពេល​អ្នក​មិន​ញ៉ាំ របស់​ដែល​អ្នក​មិន​ចូល​ចិត្ត​នោះ? គឺថា អ្នក​នឹង​បាត់បង់​សារធាតុចិញ្ចឹម ឬ​វីតាមីន ដែល​មាននៅ​ក្នុង​បន្លែ ឬ​ផ្លែ​ឈើ ដែល​អ្នក​ស្អប់ ដូច្នេះ យើង​សូម​ណែនាំ​អ្នក​ថា គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឆ្លាស់គ្នា ឲ្យ​បាន​គ្រប់មុខ ពិសេស របស់​ដែល​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​។

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី បន្លែ​មួយ​ចំនួន ដែល​អ្នក​មិនសូវ​បាន​ញ៉ាំ មិនសូវ​ចូល​ចិត្ត ប៉ុន្តែ រាង​កាយ​អ្នក ពិតជា​ត្រូវការ​បន្លែ​ទាំងនេះ​ខ្លាំង​ណាស់ ៖

ល្ពៅ
អ្នក​អាច​ស្គាល់​ល្ពៅ តាម​រយៈ​បុណ្យ Halloween ហើយ​ចង់​សាក​ញ៉ាំ​វា​។ ល្ពៅ មាន​វីតាមីន A ដែល​ល្អ​បំផុត សម្រាប់​សុខភាព​របស់​អ្នក​។ បើ​អ្នក​មិន​ធ្លាប់​ញ៉ាំ​ល្ពៅ វា​គួរតែ​ដល់​ពេល ដែល​អ្នក ត្រូវ​កែប្រែ​ទម្លាប់​អាក្រក់​នេះ​ចោល​ហើយ​។

សណ្តែក Flat Beans
អ្នក​ប្រហែលជា​ឧស្សាហ៍​ញ៉ាំ​សណ្តែកបារាំង តែបើ​សណ្តែក​នេះ​វិញ ប្រហែលជា​អ្នក​មិន​ចូល​ចិត្ត​នោះ​ទេ​។ មនុស្ស​ភាគច្រើន​បំភ្លេច​វា​ចោល​ទៅ​ហើយ ប៉ុន្តែ អ្នក​មិនដឹង​ទេ នៅ​ក្នុង​សណ្តែក​នេះ សំបូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុចិញ្ចឹម​ច្រើន​ណាស់​។

ដើម​ខាត់ណា
ទាំង​ផ្កា និង​ដើម​ខាត់ណា ពិតជា​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​របស់​អ្នក​។ ពេល​ខ្លះ អ្នក​ញ៉ាំ​តែ​ផ្កា ហើយ​បោះ​ស្លឹក​ចោល តែ​តាម​ពិត ដើម ឬ​ស្លឹក​របស់​វា សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និង​ជាតិ​ដែក ដែល​រាង​កាយ​របស់​យើង​ត្រូវការ​។

ឃ្លោក
មនុស្ស​មិន​តិច​ទេ ដែល​មិនដឹង​ថា គេ​អាច​ញ៉ាំ​ឃ្លោក​បាន​។ ផ្លែ​ឃ្លោក ជួយ​ឲ្យ​ប្រព័ន្ធ​ក្រពះ​ពោះវៀន​របស់​អ្នក​ដើរ​ស្រួល ហើយ​ងាយ​រំលាយ​អាហារ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង