បើសិនជាអ្នកមានការបង្ករោគនៅផ្លូវទឹកម៉ូត្រ (Urinary Tract Infection, UTI) អ្នកប្រហែលជាមានអាការដូចតទៅ៖

  • ឈឺ ឬក្រហាយពេលនោម
  • ឈឺនៅពោះផ្នែកខាងក្រោម នៅលើប្លោកនោម
  • ចេះតែចង់នោមបន្ទាន់ និងជាញឹកញាប់
  • គ្រាន់តែអាចនោមចេញតិចៗប៉ុណ្ណោះពេលនោមម្តងៗ
  • ឈឺចង្កេះ

ទឹកនោមអ្នកអាចមានលក្ខណៈដូចជា៖

  • ល្អក
  • ឈាម
  • ក្លិនស្អុយ

បុរសវិញក៏អាចមានជំងឺ UTI នេះដែរ ដោយមានអាការៈបន្ថែមដូចជា៖

  • ឈឺនៅក្រោយថង់ពងស្វាស
  • ឈឺពេលចេញទឹកកាម ឬមានឈាមក្នុងទឹកកាម (កម្រ)

បើសិនជាអ្នកមានរោគសញ្ញាដូចជា ក្តៅខ្លួន គ្រុន ឬចង្អោ វាប្រហែលជាការបង្ករោគកាន់តែធ្ងន់ធ្ងរដូចជា ការប្ករោគនៅតម្រងនោម ដូច្នេះត្រូវទៅជួបពេទ្យភ្លាម។ 

ជំងឺ UTI ក្នុងពេលមានផ្ទៃពោះគឺជារឿងដែលត្រូវបារម្ភខ្លាំង។ បើសិនជាអ្នកមានរោគសញ្ញាដូចខាងលើ ចូរទៅជួបគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ ក្នុងពេលពិនិត្យសុខភាពផ្ទៃពោះ អ្នកនឹងត្រូវធ្វើការពិនិត្យទឹកនោមជាទៀងទាត់ដើម្បីពិនិត្យរកមើលជំងឺ UTI នេះឯង។ 

ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជា៖

  • មានការឈឺចាប់ ក្រហាយ ឬបញ្ហាផ្សេងៗគ្រប់ប្រភេទនៅពេលនោម
  • សម្គាល់ឃើញឈាមក្នុងទឹកនោម
  • ចាប់ផ្តើមនោមញឹក និងមានទឹកនោមតិចៗ
  • ចេះតែចង់នោមខ្លាំង
  • ឈឺនៅខ្នង ឬកន្លែងណាមួយនៅលើប្លោកនោម
  • សម្គាល់ឃើញថា ទឹកនោមល្អក ឬខាប់ ឬមានក្លិនមិនល្អ
  • ក្តៅខ្លួន ឬគ្រុន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង