ការហូបសូកូឡាខ្មៅបានបង្ហាញថាវាកាត់បន្ថយសម្ពាធឈាម។
ប៉ុន្តែសូកូឡាខ្មៅគួរតែមានពី ៦០ ទៅ ៧០ ភាគរយនៃកាកាវ។ ការពិនិត្យឡើងវិញ នៃ ការសិក្សាស្រាវជ្រាវ លើសូកូឡាខ្មៅបានរកឃើញថាការទទួលទាន សូកូឡាខ្មៅមួយទៅពីរ ដុំក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយការបន្ថយសម្ពាធឈាម និង ការរលាក។
អត្ថប្រយោជន៍ត្រូវបានគេគិតថាបានមកពីសារជាតិ flavonoids ដែលមាននៅ ក្នុងសូកូឡាជាមួយនឹងសារធាតុកាកាវច្រើន។ សារជាតិ flavonoids ជួយពង្រីក សរសៃឈាមរបស់អ្នក។
គួរបញ្ជាក់ថា យើងក៏អាចកាត់បន្ថយសម្ពាធឈាមតាមមធ្យោយបាយសាមញ្ញៗ ផ្សេងទៀតផងដែរ។ វិធីទាំងនោះគឺការកាត់នន្ថយស្ត្រេស ការហាត់ប្រាណអោយ បានទៀង ទាត់ ពិសេសការដើរអោយមាន១ម៉ឺនជំហានក្នុងមួយថ្ងៃ និង បរិភោគអាហារដោយបន្ថយជាតិប្រៃ៕