សមាធិ និង ការផ្ចង់សតិ ជាវិធីសាស្ត្រកាត់បន្ថយភាពតានតឹង។
យូហ្គា ដែលជាទូទៅពាក់ព័ន្ធនឹងការគ្រប់គ្រងការដកដង្ហើម ឥរិយាបថ និងបច្ចេកទេសសមាធិ ក៏អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពតានតឹង និងសម្ពាធឈាមផងដែរ។
ការស្រាវជ្រាវ លើយូហ្គា និងសម្ពាធឈាមបានរកឃើញការថយចុះសម្ពាធឈាមជាមធ្យម ៣,៦២ mm Hg diastolic និង ៤,១៧ mm Hg systolic បើប្រៀបធៀបជាមួយ អ្នកដែលមិនធ្វើលំហាត់ប្រាណ។
ដូច្នេះ បើសិនជាអ្នកមានជំងឺលើសឈាម វានឹងទទួលផលប្រយោជន៍ពីការធ្វើសម្មាធិ និង លំហាត់ប្រាណយ៉ហ្កា។
ការធ្វើលំហាត់ប្រាណយ៉ូហ្កានិងការសម្មាធិបានធ្វើអោយយើងមិនសូវស្ត្រេសក្នុងជីវិត ហើយ ធ្វើអោយចិត្តយើងស្ងប់ស្ងាត់ល្អដោយមិនវក់វីនឹងបញ្ហាជាច្រើនដែលកើតមានចំពោះយើងរាល់គ្នា ដូចជាបញ្ហាកង្វល់អំពីអត់ការងារធ្វើ កង្វល់អំពីសុខភាព កង្វល់អំពីការរកស៊ីខាត និង កង្វល់អំពីមនុស្សនៅក្នុងគ្រួសារជាដើម។