ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលមានឆ្នាំទាំង៣ ក្រោយពេលដែលរៀបការរួច អាចទទួលរងក្តីលំបាកគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យគ្រួសារមានសុភមង្គល។ តើមានឆ្នាំអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំម្សាញ់

នារីដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលស្ងប់ស្ងាត់ ហើយមានគំនិតល្អិតល្អន់។ មិនត្រឹមតែប៉ុណ្ណោះ គេជានារីដែលពូកែទាំងមុខរបរ និងការងារ ថែមទាំងជាស្ត្រីមេផ្ទះដ៏ល្អទៀតផង។ ម្យ៉ាងទៀតគេជាប្រពន្ធ និងម្តាយល្អ ដោយទុកតែរឿងសប្បាយជូនប្តី និងកូនទេ តែរឿងមិនល្អ គេតែងទុកក្នុងចិត្តជានិច្ច។ ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យស្វាមីគេអាចជោគជ័យក្នុងមុខរបរ។

ឆ្នាំមមី

មនុស្សស្រីដែលកើតនៅឆ្នាំនេះ មិនថាចិត្ត ឬសមត្ថភាពទេសុទ្ធតែខ្លាំងទាំងអស់។ ចាប់ពីថ្ងៃដែលគេរៀបការ គេគឺមានផែនការក្នុងជីវិតរួចមកហើយ។ គេជាមនុស្សដែលមានគំនិតផ្ទាល់ខ្លួន។ ថ្វីត្បិតតែគេជានារីដែលមិនស្តាប់សម្តីស្វាមីទាំងអស់ក៏ដោយ តែគេជាប្រពន្ធដែលគិតដល់ប្តីណាស់។ នៅពេលដែលរឿងដែលគេសម្រេចចិត្តរួច គេមិនវិលត្រឡប់មកក្រោយឡើយ ដោយគេនឹងសម្រេចឲ្យបាន។ ជាពិសេសគេជាមនុស្សស្រីដែលអាចធ្វើឲ្យគ្រួសាររុងរឿងបាន។

ឆ្នាំច

នារីដែលកើតក្នុងឆ្នាំនេះមានចរិតរឹងមាំ ដោយមិនខ្លាចការលំបាកឡើយ។ គេជាមនុស្សដែលមិនពឹងផ្អែកទៅលើស្វាមីទាំងស្រុងទេ ហើយក៏ជាមនុស្សដែលមិនខ្លាចនឿយហត់ដែរ។ ទោះបីជាហត់យ៉ាងណាក៏នៅតែខិតខំដើរទៅមុខជានិច្ច ព្រោះគេជាមនុស្សដែលទុកគ្រួសារជាធំ។ ដូចនេះគ្រួសារគេនឹងកាន់តែល្អទៅៗ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង