ការ​ជ្រើសរើស​អាហារ​ដែល​មាន​ផល​ល្អ​ចំពោះ​តម្រងនោម គឺជា​រឿង​ល្អ​បំផុត​ក្នុង​ការ​ថែរក្សារ​តម្រងនោម​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ។ តម្រងនោម​មាន​តួនាទី​សំខាន់​នៃ​មុខងារ​បញ្ចេញ​ក្នុង​រាង​កាយ​របស់​យើង ។

តម្រងនោម គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​រាង​កាយ ។ វា​មាន​តួនាទី​ជួយ​ឱ្យ​រាង​កាយ​បំពេញ​មុខងារ​ជា​ច្រើន​ដូច​ជា រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន សម្អាត​សារធាតុ​ជា​ច្រើន​នៅ​ក្នុង​ឈាម រួម​ទាំង​ជាតិពុល និង​ផលិត​អ័រម៉ូន​ផង​ដែរ ។

​អ្នកដឹង​ថា អាហារ​ប្រភេទ​ណា​ជួយ​ការពារ​តម្រងនោម​ដែរ​ទេ? ជា​ការ​ពិត ខាងក្រោម​នេះ ជា​អាហារ​ដែល​គេ​ចាត់​ទុក​ថា​ជា​កំពូល​អាហារ​ដែល​ជួយ​រក្សា​សុខភាព​របស់​តម្រងនោម​យ៉ាង​មាន​ប្រសិទ្ធភាព​។
១. ផ្កា​ខាត់ណា
២. ម្ទេសផ្លោក
៣. ផ្លែ​ប្ល៊ូ​បឺ​រី (Blueberry)
៤. ប៉ោម
៥. ស្ពៃក្តោប
៦. ប្រេង​អូ​លីវ (​សម្រាប់​ជំនួស​ប្រេងឆា​ធ្វើ​ម្ហូប​)
៧. ទំពាំងបាយជូរ
៨. ស្ត្រ​បឺ​រី
៩. ខ្ទឹមស
១០. ខ្ទឹមបារាំង
១១. សណ្តែកក្រហម
១២. ត្រី (​សម្បូរ​ខ្លាញ់​)
១៣. ស៊ុតមាន់​ទា

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង