សុខភាព​សួត​ជា​បញ្ហា​ចំបង​មួយ ដែល​អ្នក​មិន​គួរ​មើល​រំលង ។ កាលបើ​សួត​អ្នកមាន​សុខភាព​ល្អ នោះ​ការ​ដកដង្ហើម និង ការ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​របស់​អ្នក ក៏​នឹង​មិន​រង​នូវ​ផល​រំខាន​អ្វី​ធ្ងន់ធ្ងរ​ដែរ​។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយ​ចំនួន ដែល​អាច​ជួយ​អ្នក អោយ​ទទួល​បាន​នូវ​សួត​ស្អាត​ល្អ ៖

១.​ធ្វើការ​ផឹកទឹក​ទំពាំងបាយជូរ​ស្រស់ អោយ​បាន ៣០០​មី​លី​លី​ត្រ សម្រាប់​ជា​អាហារ​សម្រន់​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​រសជាតិ​របស់​វា​នោះ​ទេ អ្នក​អាច​ធ្វើការ​លាយ​វា​ជាមួយនឹង ទឹករ៉ែ ឬ ជ​នួ​ស​ដោយ ទឹក​ម្នាស់​ស្រស់​វិញ​។ ទឹក​ផ្លែ​ឈើ​ស្រស់​ទាំងនេះ គឺ​មាន​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត ដែល​អាច​ជួយ​ជម្រុញ​អោយ ប្រព័ន្ធ​ដកដង្ហើម​មាន​សុខ​ភាពរឹងមាំ​ល្អ​។

២. ធ្វើការ​ផឹកទឹក​ការ៉ុត​ស្រស់ អោយ​បាន ៤០០​មី​លី​លី​ត្រ នៅ​ចន្លោះ​ពេល​អាហារ​ពេល​ព្រឹក និង អាហារ​ថ្ងៃត្រង់​។ ទឹក​ការ៉ុត នឹង​អាច​ជួយ​បន្សាប​ជាតិ​អាស៊ីត នៅ​ក្នុង​ឈាម ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ការ​សម្អាត​នេះ ។
៣. អ្នក​ត្រូវ​ផឹក​ផង​ដែរ នូវ​ទឹក​ផ្លែ​ឈើ​ស្រស់​ៗ​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម អោយ​បាន ៤០០​មី​លី​លី​ត្រ ជាមួយនឹង​អាហារ​ពេល​ថ្ងៃត្រង់​។ ជាតិ​ប៉ូ​តា​ស្យូ​ម គឺជា​ភ្នាក់ងារ​ដ៏​ពិសេស ដែល​អាច​ដើរតួ​ជា​តូ​និក សម្រាប់​ការ​សម្អាត នៅ​ពេល​ដែល​វា​ត្រូវ​បាន​រំលាយ​ក្នុង​ទម្រង់​ជា​សារធាតុ​រាវ​។

៤. ជាមួយ​គ្នា​ផង​នេះ អ្នក​គួរ​ធ្វើការ​ផឹកទឹក​ផ្លែ cranberry ស្រស់ អោយ​បាន ៤០០​មី​លី​លី​ត្រ​ផង​ដែរ មុន​ពេល​ចូល​គេង​។​វា​នឹង​អាច​ជួយ ប្រឆាំង​នឹង​ពពួក​បាក់តេរី នៅ​ក្នុង​សួត ដែល​អាច​នឹង​បង្ក​បានជា​ការ​បង្ក​រោគ​ផ្សេង​ៗ​។ ផ្លែ​បឺ​រី​ខៀវ គឺជា​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត ដ៏​មាន​ឥទ្ធិពល​មួយ​។

៥. ធ្វើការ​ថែរក្សា​រាង​កាយ​អោយ​បាន​ល្អ ជាមួយនឹង​ការ​ហាត់ប្រាណ​។ ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ អោយ​បាន ២០​នាទី​ជា​រៀងរាល់ថ្ងៃ​។​វា​ជា​ការ​ចាំបាច់​មួយ ក្នុង​ការ​អនុញ្ញាត​អោយ​រាង​កាយ​អ្នក បាត់បង់​នូវ​សារ​ជាតិពុល ពី​ក្នុង​ខ្លួន តាម​រយៈ​ការ​បែកញើស​អោយ​បាន​ច្រើន តាម​ដែល​អ្នក​អាច​ធ្វើ​បាន​។

៦. ត្រូវ​ធ្វើការ​ដើរ​ហាត់ប្រាណ​ញាប់​ៗ អោយ​បាន​ម្តង ក្នុង​មួយ​ថ្ងៃ​។​ការ​ដើរ​អាច​ជួយ​អោយ សួត​អ្នក​ដកដង្ហើម​បាន​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង