ការ​រួម​ភេទ​គឺជា អារម្មណ៍​ដ៏​ពិសេស​មួយ ដែល​ដៃគូ​ស្នេហា​គ្រប់​រូប តែង​ចង់​ទទួល​បាន​នូវ​ភាព​កក់ក្តៅ និង អារម្មណ៍​ស្និទ្ធស្នាល​រវាង​គ្នា និង គ្នា​។ ប្រសិនបើ​មាន​ភាគី​ណា​ម្នាក់ ធ្វើ​អ្វី​ៗ​ដើម្បី​បំពេញ​បំណង​តែ​ខ្លួនឯង នោះ​សេចក្តីសុខ​ពិត និង អារម្មណ៍​នៃ​ការ​ដល់​ដំណាក់កាល​កំពូល អាច​នឹង​មិន​មាន​ចំពោះ​ភាគី ម្ខាង​ទៀត​ឡើយ ។

ខាងក្រោម​នេះ គឺជា​រឿង​ទាំង ៩​យ៉ាង ដែល​អ្នក​មិន​គួរ​មើល​រំលង ខណៈ​ពេល​ដែល​អ្នក កំពុង​តែ ធ្វើ​ប្រតិបត្តិការ​រួម​គ្នា នៅ​លើ​គ្រែ ៖

១. មិន​ព្រម​ថើប​ដៃគូ​របស់​ខ្លួន
តើ​អ្នក​ជឿ​ទេ​ថា មាន​មនុស្ស​ជា​ច្រើន ( រួម​ទាំង​ស្ត្រី​ខ្លះ​ផង​ដែរ​) មិន​ព្រម​ធ្វើការ​ថើប​ដៃគូ​ស្នេហា​របស់​ពួក​គេ ជា​មុន​សិន​នោះ​ទេ​។ តើ​ហេតុ​អ្វី​ទៅ? វា​អាច​ដោយសារ​តែ ស្ថានភាព​នោះ​មិន​អំណោយផល អោយ​នូវ​ការ ធ្វើ​ដូច្នេះ ឬ ក៏​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជ្រួលច្របល់​ខ្លាំង ហើយ​អាច​នឹង​មាន​អារម្មណ៍​ថា ការ​ធ្វើ​ដូចនេះ អាច​បង្អាក់​ដល់​អារម្មណ៍​នៃ​ការ​ពុះ​ក​ព្ជ្រោ​ល​របស់​ពួក​គេ​បាន​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ វា​ត្រូវ​បាន​គេ​ណែនាំ​ជា​ពិសេស​ថា អ្នក​គួរតែ​ព្យាយាម​ធ្វើការ​ថើប និង ផ្តល់​នូវ​ភាព​ស្និទ្ធ​សា្ន​ល​ដល់​ដៃគូ​ស្នេហា​ជា​មុន​សិន មុន​ពេល​ដែល​អ្នក​ចាប់ផ្តើម ធ្វើសឹក​សង្គ្រាម​នេះ ។

២. ខាំ​ដៃគូ​របស់​ខ្លួន
ខណៈ​ពេល​ដែល មនុស្ស​ជា​ច្រើន រីករាយ​នឹង​ដៃគូ​របស់​ខ្លួន​ដែល​ហាក់​នឹង​មាន​ភាព​ឃោរឃៅ​បន្តិច ការ​ខាំ​ផ្នែក​ណាមួយ នៃ​រាង​កាយ​របស់​ពួក​គេ មុន​ពេល​ដែល​ឈាន​ដល់​ដំណាក់កាល​កំពូល វា​អាច​នឹង​នាំ​អោយ មាននូវ​អារម្មណ៍​ឈឺចាប់ និង មាន​ភាព​មិន​សុខ​ស្រួល ឬ ពួក​គេ​អាច​នឹង​ខ្លាច ក្នុង​ការ​បន្តដំណើរ​ទៅ​មុខ​ទៀត​។ ដូច្នេះ ចូរ​ប្រាកដ​ថា​ដៃគូ​របស់​អ្នក ទទួល​បាន​នូវ​ភាព​រំភើប​គ្រប់គ្រាន់​សិន មុន​នឹង​អ្នក ធ្វើការ​ខាំ​នូវ​ត្រចៀក​, ស្មា​, ក ឬ ផ្នែក​ណាមួយ​ផ្សេង​ទៀត​នៃ​រាង​កាយ​របស់​ពួក​គេ ។

៣. ព្រងើយកន្តើយ​នឹង​រឿង​អ្វី​ៗ​ទាំងអស់ លើកលែងតែ​តំបន់​ពិសេស​របស់​ដៃគូ
ប្រាកដ​ណាស់ ផ្នែក​នៃ​តំបន់​ប្រដាប់បន្តពូជ គឺ​ពិតជា​សំខាន់​សម្រាប់​អ្នក និង ដៃគូ ប៉ុន្តែ​អ្នក​គួរតែ ធ្វើការ យកចិត្តទុកដាក់​ផង​ដែរ នូវ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​របស់​គូស្នេហ៍​អ្នក និង ព្យាយាម​ចំណាយពេល​ខ្លះ ទៅ​លើ​រាង​កាយ​ទាំងមូល​របស់​ពួក​គេ​ដូច​ជា នៅ​ត្រង់ ជង្គង់​,​កដៃ​,​ខ្នង និង ពោះ ដែល​ពួក​វា សុទ្ធតែ​ជា​តំបន់​សម្រើប​ដ៏​ពិសេស​ចំពោះ​ទាំង ស្ត្រី និង បុរស​ផង​ដែរ​។ ការ​ថើប ឬ អង្អែល​ថ្នម​ៗ នៅ​ត្រង់​តំបន់​ទាំងនេះ អាច​នឹង​ធ្វើ​អោយ​ដៃគូ​អ្នក​កាន់តែ​មាន​អារម្មណ៍​ត្រេកត្រអាល ហើយ​ពួក​គេ​ក៏​អាច​នឹង តបស្នង​នូវ​អារម្មណ៍​បែប​នេះ ចំពោះ​អ្នក​វិញ​បាន​ផង​ដែរ​។

៤.​ដាក់​ទម្ងន់​ដងខ្លួន​របស់​អ្នក​ទាំងស្រុង​ទៅ​លើ​ដៃគូ
បើ​ទោះជា​អ្នក ជា​មនុស្ស​ស្រី​ក៏​ដោយ អ្នក​ក៏​គួរតែ​ចៀសវាង​នូវ​ការ​ធ្វើ​ដូចនេះ ប្រសិនបើ​អាច​ទៅ​រួច​។ វា​មិន​អី​នោះ​ទេ ក្នុង​ករណី​ខ្លះ ខណៈ​ពេល​ដែល​អ្នក កំពុង​តែ​សប្បាយ​ភ្លើតភ្លើន​ភ្លេចខ្លួន មួយ​ភ្លែត​នោះ ។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក ស្ថិត​នៅ​ផ្នែក​ខាងលើ​នៃ​ដងខ្លួន​របស់​ពួក​គេ​នោះ អ្នក​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ចៀសវាង ក្នុង​ការ​ដាក់​សម្ពាធ​ដោយ​ផ្ទាល់ ទៅ​លើ​ដៃគូ​របស់​ខ្លួន​។ ការ​ធ្វើ​អោយដៃ​គួ​អ្នក​ថប់ដង្ហើម ឬ ពិបាក ក្នុង​ការ​ដកដង្ហើម អាច​នឹង​សម្លាប់​ពួក​គេ​បាន នា​ពេល​ណាមួយ បើ​ទោះជា​គេ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល ពិសេស​ក៏​ដោយ ។

៥. ក្រ ឬ ឆាប់​ទទួល​បាន​នូវ​អារម្មណ៍​ដល់​កំពូល​ពេក
នេះ​គឺជា​បញ្ហា​មួយ ដែល​តែង​កើត​មាន​ជា​ពិសេស​ចំពោះ​បុរស​។ អ្នក​ត្រូវ​តែ មាន​សម្ត​ត្ថភាព​ក្នុង​ការ​គ្រប់គ្រង​នូវ សាច់ដុំ​របស់​អ្នក ដើម្បី​អោយ​ប្រាកដ​បាន​ថា អ្នក​អាច​ធ្វើការ​បញ្ចេញ​ទឹកកាម ក្នុង​ពេល​ដ៏​សាក​សម​ណាមួយ​។ ការ​ក្រ​បាញ់​ទឹកកាម​ពេក ក៏​អាច​នឹង​ធ្វើ​អោយ​ភាគី​ខាង​ស្រី នឿយណាយ និង ធុញ​ទ្រាំ​បាន​ដែរ​។

៦. មិន​ព្រម​ប្រាប់​ដៃគូ​របស់​អ្នក​មុន​ពេល​ដែល​អ្នក​ទទួល​បាន​នូវ​តម្រេក
ប្រសិនបើ​អ្នក​នឹង​បណ្តោយ​អោយ​អ្វី​ៗ ទៅ​តាម​សម្រួល ហើយ​ភាគច្រើន ស្ថានភាព​នេះ​តែង​កើតឡើង​ចំពោះ​ស្ត្រី មិន​ថា ក្នុងអំឡុងពេល​នៃ​ការ​រូ​ម​ភេទ​ដោយ​មាត់ ឬ ការ​រួម​រ័ក្ស​ធម្មតា អ្នក​គួរតែ​ប្រាប់​ពួក​គេ ជា​មុន ថា​អ្នក​មិន​ទាន់​ទទួល​បាន​នូវ​អារម្មណ៍​បែប​នោះ​ទេ​។

៧.​ចាត់​ទុក​ការ​រួម​ភេទ​ជាមួយ​ដៃគូ​ដូច​ជា​ក្នុង​រឿង​អាសអាភាស
បើ​ទោះជា​មាន ដៃគូ​រួម​ភេទ​មួយ​ចំនួន រីករាយ​នឹង​អប្ប​កិរិយា​សិច​ប្លែក​ៗ​មួយ​ចំនួន នោះ​អ្នក​ក៏​គួរតែ មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការ និយាយ​ជាមួយនឹង​ដៃគូ​អ្នកជា​មុន​សិន មុន​ពេល​ដែល​អ្នក​ចង់​អនុវត្ត​នូវ​ក្បាច់​ទាំងនេះ ជាមួយនឹង​ដៃគូ​អ្នក​។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​ធ្វើ​វា ដោយ​គ្មាន​អនុញ្ញាត ឬ ដោយ​មិនដឹង​ថា​តើ​នាង អាច​ទទួលយក​វា​បាន​ឬ​អត់ នោះ​អារម្មណ៍​នៃ​ភាព​សុខ​ស្រួល​អាច​នឹង​ត្រូវ​បាន​កាត់​ផ្តាច់ ។

៨. រក្សា​ភាព​ស្ងៀមស្ងាត់
តើ​អ្នក​ចង់​ដឹង​ទេ​ថា តើ​នៅ​ពេល​ណា ដែល​ដៃគូ​របស់​អ្នក​បាន​ទទួល​នូវ​អារម្មណ៍​ស្កប់ស្កល់? ដូច្នេះ អ្នក​គួរតែ​ធ្វើ​ដូច​គ្នា​នេះ​វិញ​ផង​ដែរ​ចំពោះ​ពួក​គេ និង និយាយ​ចេញ​មក​នូវ​អ្វី​ដែល​អ្នក​ពេញចិត្ត​។ ការ​បញ្ចេញ​នូវ សម្លេង​ថ្ងួចថ្ងូរ​តិច​ៗ ឬ អាច​ជា​ការ​និយាយ​ធម្មតា​ថា វា​ពិតជា​អស្ចារ្យ​ណាស់ នោះ​ពាក្យ​សម្តី​ទាំងនេះ អាច​នឹង​ជម្រុញ​ទឹកចិត្ត​អោយ​ដៃគូ​អ្នក​កាន់តែ មាន​កម្លាំងចិត្ត និង មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ពេល ធ្វើ​ប្រតិបត្តិការ លើក​ក្រោយ​ទៀត ។

៩.​ធ្វើ​សកម្មភាព​ខ្លាំង​ពេក
វា​អាច​នឹង​ធ្វើ​អោយ​អ្នក មាន​អារម្មណ៍​សុខ​ស្រួល ក្នុង​ការ​បញ្ចេញ​នូវ​ថាមពល​ទាំងអស់​របស់​អ្នក ដូច​ជា​នៅ​ក្នុង​ពេល​ដែល​អ្នក​ហាត់ប្រាណ​នៅ​ក្នុង​ក្លឹ​ប តែ​កាយវិការ​បែប​នេះ អាច​នឹង​មិន​សាក​សម​សម្រាប់ ដៃគូ​ស្នេហា​ខ្លះ ក្នុង​ការ​ទទួលយក ។ អ្នក​គួរ​បង្កើត​នូវ ភាព​ឆ្នៃ​ប្រឌិត ដោយ​ការ​ព្យាយាម​លាយ​បញ្ចូល​គ្នា រវាង​ការ​ផ្លាស់​ប្តូរ​នូវ​ចង្វាក់ និង ល្បឿន ដើម្បី​អោយ​អ្នក​ទាំង​ពីរ ទទួល​បាន​នូវ​បទ​ពិសោធន៍​រីករាយ ក្នុង​ពេល​ដំណាលគ្នា​នេះ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង