បើ​និយាយ​ពី​អត្ថប្រយោជន៍​របស់​សណ្ដែកខ្មៅ (Black Bean) មនុស្ស​ជា​ច្រើន​ប្រហែល​មិនដឹង​ថា សណ្តែកខ្មៅ​ជា​អាហារ​មាន​ប្រយោជន៍​ប្រឆាំង​នឹង​មហារីក ព្រោះ​ជា​បង្អែម​ដែល​ពលរដ្ឋ​ទូទៅ​មានការ​ពេញ​និយម ។

១-​មាន​សមតុល​ជាតិ​ស្ករ​ក្នុង​ឈាម ៖ សណ្ដែកខ្មៅ​ជា​ប្រភព​ប្រូ​តេ​អ៊ី​ន ផ្ដល់​ជាតិ​សរសៃ​អាហារ​និង​រ៉ែ​ធាតុ​នានា អាច​ជួយ​បង្កើត​សមតុល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​មិន​ធ្វើ​ឱ្យ​លើស ឬ​ឆាប់​ខ្វះ​ជាតិ​ស្ករ ។

២-​អាហារ​ប្រឆាំង​មហារីក​ស្បូន ៖ ចាត់​ទុក​ថា​ជា​អាហារ​ម្យ៉ាង​ជួយ​ទ្រទ្រង់​សុខភាព​ស្បូន បណ្ដាញ​សំណើម​ក្នុង​ខ្លួន និង​ជួយ​ការពារ​ប្រព័ន្ធ​សម្លាប់​មេរោគ​ក្នុង​រាង​កាយ​យ៉ាង​មាន​ប្រសិទ្ធភាព ជួយ​កែសម្រួល​អ័រម៉ូន​ក្នុង​រាង​កាយ​បាន​ល្អ លើស​ពី​នេះ​ក៏​មាន​ចំណែក​កាត់​បន្ថយ​ការ​ផ្សង​នឹង​ជំងឺមហារីក​ស្បូន ។
៣-​ការពារ​មហារីក​ពោះវៀន ៖ សណ្ដែកខ្មៅ​អាច​ចម្អិន​ជា​បង្អែម​មាន​ប្រយោជន៍​បង្ការ​មហារីក​នានា ព្រោះ​ក្នុង​សម្បក​ជា​ប្រភព​ប្រជុំ​ដោយសារ​ធាតុ​ជាតិពុល និង​ជួយ​ការពារ​កោសិកា​ក្នុង​ខ្លួន​មិន​អាច​កើត​មហារីក​ពោះវៀន ។
៤-​ការពារ​មហារីក​ថ្លើម ៖ ក្នុង​សណ្ដែកខ្មៅ​មាន​សារធាតុ «Selenium» យ៉ាងច្រើន ព្រោះ​សារធាតុ​នេះ​នឹង​ជួយ​ឱ្យ​មាន​សមតុល​ក្នុង​ថ្លើម និង​បណ្ដេញ​ជាតិពុល ដែល​បង្ក​ឱ្យ​កើត​កោសិកា​មហារីក​បាន ។ បើ​ទទួលទាន​សណ្ដែកខ្មៅ​ជា​ប្រចាំ នឹង​ជួយ​ការពារ​មហារីក​ថ្លើម ។
៥-​កាត់​បន្ថយ​ការ​ផ្សង​នឹង​មហារីក​សុដន់ ៖ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា នឹង​ជួយ​ការពារ​កោសិកា​ក្នុង​កម្រិត DNA និង​ជួយ​បំពេញ​បំណែក​ដែល​ខ្វះខាត ការពារ​មិន​ឱ្យ​កោសិកា​រីកសាយ​ភាយ​ជា​មហារីក ពិសេស​ទៅ​លើ​សុដន់ ។
៦-​ការពារ​ជំងឺ​បេះដូង ៖ ដោយសារ​អាហារ​ក្នុង​សណ្ដែកខ្មៅ​មាន​សារធាតុ​សរសៃ​ខ្ពស់ និង​វីតាមីន B ទើប​ល្អ​ដល់​សុខភាព​បេះដូង ពិសេស​ជាតិ​សរសៃ​នេះ​នឹង​ជួយ​កាត់​បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់ ក្នុង​សរសៃឈាម​បេះដូង ជួយ​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ ។
៧-​ការពារ​ការ​ភ្លេចភ្លាំង ៖ វីតាមីន​និង​រ៉ែ​ធាតុ​នៅ​ក្នុង​សណ្ដែកខ្មៅ​មាន​ចំណែក​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​សរសៃប្រសាទ​បាន​ល្អ ពិសេស​វីតាមីន B និង អាស៊ីត​អា​មី​ណូ (Amino Acids) គឺជា​ជាតិ​ផ្សំ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​សរសៃប្រសាទ ដូច្នេះ​ដើម្បី​បង្កើន​សារធាតុ​អាហារ​ដែល​ចាំបាច់​ទាំងនេះ​ដល់​រាង​កាយ​គួរ​ទទួលទាន​សណ្ដែកខ្មៅ​ឱ្យ​ញឹកញាប់ ទើប​ជួយ​ការពារ​ជំងឺ​ភ្លេចភ្លាំង ។
៨-​ការពារ​ការ​កើត​ជំងឺឈាមសស៊ីឈាមក្រហម ៖ ដោយសារ​បរិមាណ​ជាតិ​ដែក​នៅ​ក្នុង​សណ្ដែកខ្មៅ​ខ្ពស់ ទើប​ជួយ​ដល់​អ្នក​ដែល​មាន​ស្ថានភាព​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺឈាមសស៊ីឈាមក្រហម លោក​អ្នក​គួរ​ព្យាយាម​ទទួលទាន​សណ្ដែកខ្មៅ​ឱ្យ​បាន​ច្រើន ។
៩-​ជួយ​លាង​ជាតិពុល ៖ សណ្ដែកខ្មៅ​មាន​ប្រយោជន៍​ជួយ​បណ្ដា​ជាតិពុល និង​ជួយ​ទ្រទ្រង់​តម្រងនោម ព្រោះ​វា​មាន​សារធាតុ «Flavonoids» ជា​សារធាតុ​លាង​ជាតិពុល​ឆ្នើម​ក្នុង​រាង​កាយ ។
១០-​ផ្ដល់​ផល​ល្អ​ដល់​ស្ដ្រី​មានគភ៌​និង​ស្ដ្រី​បំបៅ​ដោះ​កូន ៖
អាហារ​ជា​រឿង​សំខាន់​នៅ​ពេល​មានគភ៌ ឬ​កំពុង​បំបៅ​ដោះ​កូន ។ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា សណ្ដែកខ្មៅ​នឹង​មាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់ សម្បូរ​ដោយ​ជាតិ​ដែក ជា​អាហារ​សំខាន់​ក្នុង​ការ​រីក​ធំធាត់​របស់​កូន ជួយ​ការពារ​ជំងឺឈាមសស៊ីឈាមក្រហម​ដល់​ម្ដាយ​និង​កូន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង