យើងរស់នៅក្នុងស្ថានភាពស្ត្រេស។ ការទាមទារនៅកន្លែងធ្វើការ និងគ្រួសារ នយោបាយជាតិ និងអន្តរជាតិ – ពួកវាទាំងអស់សុទ្ធតែរួមចំណែកដល់ការធ្វើអោយមា នភាពតានតឹង ផ្នែកអារម្មណ៍ ឬហៅថា ស្ត្រេស។ ការស្វែងរកវិធីកាត់បន្ថយស្ត្រេសដោយខ្លួនឯង មានសារៈ សំខាន់សម្រាប់សុខភាព និងសម្ពាធឈាមរបស់អ្នក។

មានវិធីជាច្រើនដើម្បីបំបាត់ស្ត្រេសដោយជោគជ័យ ដូច្នេះត្រូវស្វែងរកអ្វីដែល មានប្រយោជន៍ សម្រាប់អ្នក។ ហាត់ដកដង្ហើមវែងៗ ដើរ អានសៀវភៅ មើលរឿង កំប្លែង ឬលេងកីឡាដែលអ្នកចូលចិត្ត ទៅលេងសមុទ្រ ឬ តំបន់ភ្នំមានទេសភាពនិង ធម្មជាតិស្អាត សុទ្ឋតែអាចជួយអ្នកក្នុងការកាត់បន្ថយស្រ្តេស។ ជាលទ្ឋផល វានឹងអាចជួយកាត់បន្ថយសម្ពាធឈាម។

ការស្តាប់តន្ត្រីជារៀងរាល់ថ្ងៃក៏ត្រូវបានបង្ហាញផងដែរដើម្បីកាត់បន្ថយសម្ពាធឈាមស៊ីស្តូលិក ។

ការសិក្សារយៈពេល ២០ ឆ្នាំបានបង្ហាញថាការប្រើប្រាស់សូណាជាទៀងទាត់ កាត់បន្ថយ ការស្លាប់ដោយសារព្រឹត្តិការណ៍ទាក់ទងនឹងបេះដូង ។

ហើយការសិក្សាតូចមួយក្នុងឆ្នាំ ២០១៥ បានបង្ហាញថាការចាក់ម្ជុលវិទ្យាសាស្ត្រ អាចបន្ថយ ទាំងសម្ពាធឈាមស៊ីស្តូលីក និង ឌីយ៉ាស្តូលិក ។

ដូច្នេះចាប់ពីពេលនេះតទៅ អ្នកមិនត្រូវអោយស្ត្រេសធ្វើបាបអ្នកឡើយ។ អ្នកត្រូវតែមានវិធីយកឈ្នះវា តាមការរៀបរាប់ខាងលើ។

អ្នកត្រួវជ្រើសរើសជីវិតរស់នៅដ៏រីករាយមួយដើម្បីកុំអោយស្ត្រេសធ្វើបាបអ្នក និង ដើម្បីកុំអោយសម្ពាធឈាមរបស់អ្នកកើនឡើង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង