ការ​ចាស់​ទៅ​តាម​អាហារ​គឺជា​ច្បាប់ធម្មជាតិ​ដែល​មិន​អាច​តវ៉ា ឬ​បញ្ឈប់​បាន​ទេ ប៉ុន្តែ​យើង​មាន​មធ្យោបាយ​ជា​ច្រើន​ដើម្បី​បន្ថយល្បឿន​របស់​វា​តាម​រយៈ​ការ​ប្រើ​អាហារ និង​ផ្លែ​ឈើ​ដោយ​ធម្មជាតិ​។ នៅ​ពេល​អ្នកមាន​អាយុ​កាន់តែ​ច្រើន ស្បែក​នឹង​មើលទៅ​លែង​មាន​សំណើម និង​ស្ងួត ព្រមទាំង​ងាយ​ខូច​ទៀត​ផង​។

ខាងក្រោម​នេះ​គឺជា​មធ្យោបាយ ៤​យ៉ាង​ដើម្បី​បន្ថយល្បឿន​នៃ​ការ​ចាស់​ទៅ​តាម​អាយុ ព្រមទាំង​ធ្វើ​អោយ​អ្នក​មើលទៅ​នៅ​ក្មេង​គ្រប់ពេល​តែ​ម្តង​។

ទទួលទាន​ទឹក​អោយ​បាន​ច្រើន
រាង​កាយ​មនុស្ស​ធម្មតា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាតិ​ទឹក​រហូត​ដល់ ៦០​ភាគរយ​។ ដូច្នេះ​ទឹក​មាន​សារៈសំខាន់​ណាស់​សម្រាប់​តម្រូវការ​របស់​រាង​កាយ​។ ការ​ញ៉ាំ​ទឹក​ក្នុង​ចំនួន​មួយ​សមរម្យ​នឹង​ជួយ​អោយ​រាង​សារី​រា​ង្គ​កាយ​របស់​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​បំពេញ​មុខងារ​កាន់តែ​ល្អ​ជាង​មុន​។ ទឹក​ក៏​ជួយ​បង្ការ​ស្បែ​កុំអោយ​ខ្សោះ​ជាតិ​ទឹក និង​មើលទៅ​មាន​ភាព​វ័យក្មេង​គ្រប់ពេល​ផង​ដែរ​។ ការ​ញ៉ាំ​ទឹក ៨​កែវ​ជា​រៀងរាល់ថ្ងៃ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​។ ទឹក​ធ្វើ​អោយ​ស្បែក​ភ្លឺ​ថ្លា និង​កំចាត់​ចោល​នូវ​សារធាតុ​កាក​សំណល់​ពី​ក្នុង​រាង​កាយ​។

កាត់​បន្ថយ​ស្ត្រេ​ស
ស្ត្រេ​ស​គឺជា​មូលហេតុ​ដ៏​សំខាន់​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​។ កាលណា​អ្នកមាន​បញ្ហា​បាក់ទឹកចិត្ត​កាន់តែ​ខ្លាំង ការ​ឆាប់​ចាស់​ក៏​កាន់តែ​លឿន​ដែរ​។ ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ស្ត្រេ​ស​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​។ ដូច្នេះ​អ្នក​គួរតែ​ធ្វើ​សកម្មភាព​ទាំងឡាយ​ណ​ដែល​ជួយ​បង្ការ​កុំអោយ​មាន​បញ្ហា​បាក់ទឹកចិត្ត និង​ស្ត្រេ​ស​កើត​មាន​ឡើង​បាន​ដូច​ជា ហាត់​ក្បាច់​យូ​ហ្គា​, ឬ​ហាត់ប្រាណ​អោយ​គ្រប់គ្រាន់​។ ក្បាច់​យូ​ហ្គា​ជួយ​អោយ​អ្នក​ដកដង្ហើម​បាន​ជ្រៅ ហើយ​ការ​តាំងសមាធិ​អាច​កាត់​បន្ថយ​ស្ត្រេ​ស​, បង្កើន​អុក​ស៊ី​សែន និង​លំហូរ​ឈាម ព្រមទាំង​បង្កើន​ថាមពល​។

ប្រើ​ផ្លែ​ឈើ​សម្អាត​មុខ
ការ​ប្រើ​ផ្លែ​ឈើ​សម្អាត​មុខជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ថែរក្សា​ស្បែក​អោយ​មាន​ភាព​ស្រស់​ស្អាត និង​ភ្លឺ​ថ្លា​។ ការ​ប្រើ​ផ្លែ​ល្ហុង​ជូត​សម្អាត ឬ​ចំណិត​ផ្លែ​ស្ត្រ​បឺ​រី​ត្រដុស​នឹង​ស្បែក​មុខ​ជួយ​អោយ​មុខ​មាន​ភាព​ស្រស់​ស្អាត​។ ចំណិត​ផ្លែ​ស្ត្រ​បឺ​រីនឹង​បញ្ចេញ​សារធាតុ Beta Carotene និង​វីតាមីន A ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់​ស្រទាប់​កូ​ឡា​ជែ​ន​។ ប្រទៀល​កន្ទុយក្រពើ​គឺជា​ផ្លែ​ឈើ​ប្រឆាំង​នឹង​ការ​ចាស់​ទៅ​តាម​អាយុ​ដ៏​ល្អ​មួយទៀត​ដែរ​។ ផ្លែ​ឈើ​ពី​ធម្មជាតិ​ទា​មង​នេះ​ល្អ​ជាង​ផលិតផល​ទប់ស្កាត់​ការ​ចាស់​ទៅ​តាម​អាយុ​ដែល​លក់​នៅ​តាម​ទីផ្សារ​ទៅ​ទៀត​។

ញ៉ាំ​របប​អាហារ​ដែល​ផ្តល​សុខភាព
អ្នក​គួរតែ​ញ៉ាំ​របប​អាហារ​ណា​ដែល​ផ្តល់​សុខភាព​ដើម្បី​ធ្វើ​អោយ​អ្នក​មើលទៅ​នៅ​ក្មេង​គ្រប់ពេល​។ ផ្លែ​ឈើ និង​បន្លែ​ពី​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ ហើយ​អ្នក​គួរតែ​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទៅ​។ ការ​ញ៉ាំ​អាហារ​ប្រកបដោយ​សុខភាព​នឹង​ជួយ​អោយ​អ្នកមាន​អារម្មណ៍ល្អ និង​មាន​កម្លាំង​ធ្វើ​អ្វី​ៗ​ដែល​អ្នក​ចង់​ធ្វើ​ទៀត​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង