បញ្ហាផ្ទាល់ខ្លួន ស្រ្តេស គេងមិនគ្រប់ ឈឺចាប់ពេលមករដូវ ការមានផ្ទៃពោះ សុទ្ធសឹងតែជាមូលហេតុដែលនាំឲ្យអ្នកមានអារម្មណ៍ឆេវឆាវបានទាំងអស។ ប៉ុន្តែមិនបាច់អារម្មណ៍ទេ ព្រោះអារម្មណ៍បែបនេះគឺជារឿងដែលបាត់ទៅវិញដោយខ្លួនឯងនៅពេលអ្នកដោះស្រាយមូលហេតុរបស់វាបានអស់ហើយ។  ដោយសារតែអារម្មណ៍ឆេវឆាវអាចធ្វើឲ្យអ្នកមានសកម្មភាពមិនសមរម្យ ឬនិយាយពាក្យគម្រោះគំរើយ ដូច្នេះវាពិតជាងាយនឹងផ្តល់ឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងណាស់។ ដូច្នេះដើម្បីដៅស្រាយបញ្ហាឆេវឆាវ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

គេង

តើយប់មិញមិនបានគេងឆ្អែតមែនទេ? វាទំនងជាធ្វើឲ្យអ្នកមានអារម្មណ៍ឆេវឆាវបាននៅថ្ងៃបន្ទាប់ ដោយសារតែខួរក្បាលបាត់បង់ថាមពល និងរាងកាយអស់កម្លាំងខ្លាំង។ មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយរឿងគេងមិនគ្រប់គឺការគេងសងវិញ។ បើសិនជាអ្នកមានរឿងច្រើនដែឡត្រូវធ្វើ យកល្អគួរតែគេងឲ្យបាន ១៥ ទៅ ២០នាទីពេលថ្ងៃសិនក៏បានដែរ។ 

បន្ថយស្រ្តេស

វាមិនមែនជារឿងអាថ៌កំបាំងទេដែលថា ការស្ត្រេសរ៉ាំរ៉ៃអាចធ្វើឲ្យមានឥទ្ធីពលជាច្រើនទៅលើរាងកាយ និងផ្លូវចិត្ត ហើយវាជាហេតុផលដែលវាអាចងាយនឹងធ្វើឲ្យមានអារម្មណ៍ឆេវឆាវបាន។ ចូរចៀសវាងមូលហេតុនាំឲ្យស្រ្តេសក្នុងជីវិតឲ្យបានច្រើន ។ មិនត្រូវភ្លេចនូវរឿងដែលសំខាន់ដែលត្រូវធ្វើដើម្បីបន្ថយស្រ្តេសឡើយដូចជា ការហាត់យូហ្គា ការម៉ាស្សា ឬស្តាប់ចម្រៀង។ 

ការហាត់ប្រាណ

វិធីបំបាត់ស្រ្តេសដ៏មានប្រសិទ្ធភាពបំផុតគឺការហាត់ប្រាណ ហើយវាគឺជាមូលហេតុដែលអ្នកត្រូវតែចំណាយពេលដើរ រត់យឺតៗ លើកដុំដែក និងរាំ ព្រោះវាអាចជួយបំបាត់ស្រ្តេស និងភាពឆេវឆាវបាន។ ការហាត់ប្រាណមួយឈុត មិនត្រឹមតែបន្ថយស្រ្តេសទេ តែក៏ជួយឲ្យអ័រម៉ូនសប្បាយចិត្តចូលទៅខួរក្បាលច្រើន ដើម្បីរំងាប់អារម្មណ៍យ៉ាងមានប្រសិទ្ធភាពដែរ។ 

ពន្លឺព្រះអាទិត្យ

តើអ្នកមានដឹងទេថា ពន្លឺព្រះអាទិត្យគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន D ដែរទេ? ហើយតើអ្នកមានដឹងថា វីតាមីន D មានសមត្ថភាពជួយរំងាប់អារម្មណ៍ និងជាជីវជាតិដ៏ល្អបំផុតសម្រាប់អ្នកមានអារម្មណ៍ឆេវឆាវដែរទេ? ដូច្នេះចូរអនុញ្ញាតិឲ្យពន្លឺព្រះអាទិត្យប៉ះពាល់ស្បែកអ្នកពីរបីនាទីដើម្បីទទួលបានវីតាមីន D ផង។ ប៉ុន្តែចូរកុំចេញទៅខាងក្រៅផ្ទះក្នុងពេលព្រះអាទិត្យក្តៅខ្លាំងនៅចន្លោះម៉ោង ១១ព្រឹក ទៅ ៣ល្ងាច ព្រោះវាអាចបំផ្លាញស្បែកបាន។ 

ត្រី

ចូរបញ្ចូលត្រីទៅក្នុងរបបអាហារអ្នកជាប្រចាំផង ព្រោះវាអាចជួយកាត់បន្ថយភាពឆេវឆាវបាន ដោយសារតែអាស៊ីតខ្លាញ់អូមេហ្គាបី ដែលត្រូវបានគេស្គាល់ថាមានប្រសិទ្ធភាពរំងាប់អារម្មណ៍បានយ៉ាងល្អ។ ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុង និងធូណាគឺជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គាបី។ អ្នកក៏អាចទទួលបានអារម្មណ៍ល្អពីប្រភពផ្សេងៗទៀតដែរដូចជា គ្រាប់ផ្លែឈើ និងសណ្តែកដី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង