មុន​អាច បន្សល់​អោយ​អ្នក​នូវ​សន្លាក និង ស្នាម​ដែល​ងាយ​នឹង​មើលឃើញ ហើយ​វា​អាច​នឹង​ធ្វើ​អោយ​អ្នក បាត់បង់​នូវ ជំនឿ​ចិត្ត​លើ​ខ្លួនឯង​។ ការ​ណែនាំ​ខាងក្រោម​នេះ នឹង​ជួយ​ផ្តល់​អោយ អ្នក​នូវ​វិធី​ងាយ​ៗ ក្នុង​ការ​បំបាត់​ពួក​វា ចេញពី​ផ្ទៃមុខ​របស់​អ្នក ។

គ​ន្លឺះ​ក្នុង​ការ​ថែទាំ​ស្បែក​របស់​អ្នក
– ជៀសវាង​ការ​ប៉ះ​មុខ​របស់​អ្នក​។
– ស្នាម​សំលាក​គឺ ហាក់​នឹង​ងាយ​មើលឃើញ នៅ​លើ​ស្បែក​ដែល​ស្លេកស្លាំង​។ អ្នក​អាច ប្រើ​ម្ស៉ៅ​ផាត់​បិទ​បាំង ស្នាម​ក្រហម​ទាំងនេះ​។
– Neosporin គឺជា​ផលិតផល​មួយ ដែល​អាច​បន្ថែម​ល្បឿន​នៃ​ការ​ព្យាបាល នោះ​វា​នឹង​ធ្វើ​អោយ​អ្នកមាន​ស្លាក ស្នាម​តិច​។ វា​ក៏​មាន​ដាក់​លក់​ជា សូលុយស្យុង បំបាត់​ស្នាម​សន្លាក Neosporin ។
– អ្នក​អាច​ប្រើ ទឹក​យ៉ា​អួ​ដើម្បី​ជួយ​បំបាត់​ស្លាកស្នាម​នេះ ។ លាប​វា នៅ​លើ​មុខ​របស់​អ្នក អោយ​បាន​ពីរ​ដង ក្នុង​មួយ​ថ្ងៃ​។ វា​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​, ធ្វើ​អោយ​ស្អាត​បរិសុទ្ធ និង ជួយ​អោយ​ស្បែក​របស់​អ្នក ជា​សះស្បើយ​បាន យ៉ាង​ឆាប់រហ័ស ។
– លាប​ក្រែ​ម​ប្រទាល​កន្ទុយក្រពើ ឬ វីតាមីន C វា​ក៏​អាច​នឹង ជួយ​បង្កើន​ល្បឿន​នៃ​ការ​ជា​សះស្បើយ​ផង​ដែរ​។
– បឺ​រដែ​ល​មាន​ជាតិ​កា​កាវ គឺជា​ក្រែ​ម​ផ្តល់​សំណើម មួយ​ដ៏​មាន​ប្រសិទ្ធភាព​។ សាកល្បង​ប្រើ Palmer’s Scar Serum វា​មាន​ផ្ទុក បឺ​រដែ​ល​មាន​ជាតិ​កា​កាវ ,​វីតាមីន E ,​ប្រេង​ខ្លាញ់​ថ្លើម​ត្រី​, ស៊ី​លី​កូន និង Allium CEPA ហើយ​វា​មាន​តំលៃ​ប្រហែលជា ១៥$ និង មាន​ដាក់​លក់​នៅ​តាម ឱសថស្ថាន​ភាគច្រើន​។
– លាបទឹក​ក្រូចឆ្មារ នៅ​លើ​ស្នាម​សន្លាក​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​អ្នក​ត្រូវ​ប្រើ​ក្រែ​ម​ផ្តល់​សំណើម មុន​ពេល​ចូល គេង​ផង​ដែរ តាម​ដែល​ទឹកក្រូច​ឆ្មារ អាច​ធ្វើ​អោយ​ស្បែក​ស្ងួត​។
– ដើម្បី​បំបាត់​មុន អ្នក​អាច​ប្រើ​ទឹកឃ្មុំ លាយ​ជាមួយនឹង ទឹកក្រូច​ឆ្មារ​, ប្រេង​អាល់​មុន និង ទឹកដោះគោ​។
– ជាតិ​សំណើម អាច​ជួយ​ព្យាបាល​ស្នាម សន្លាក ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​បាន​ផ្តល់​សំណើម អោយ​ស្បែក របស់​អ្នក ( ប៉ុន្តែ សូម​ប្រយ័ត្ន​ការ​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​ច្រើន​ជ្រុល គឺ​អាច​ធ្វើ​អោយ​ស្ទះ រន្ធ​ញើស របស់ អ្នក​)​។
– ប្រើ​ក្រែ​ម​សម្រាប់​បកស្បែក TCA ដែល​មាន​កម្រិត ១២​ភាគរយ ក្នុង​រយៈពេល ៣​ស​ប្តា​ហ៍ម្ត​ង​។
– ជា​រឿយ​ៗ ក្រែ​ម​ប្រទាល​កន្ទុយក្រពើ អាច​ជួយ​អ្នក​បាន​។ ប្រសិនបើ​អ្នក​បាន​លាប ជាតិ​ជ័រ ដែល​មាននៅ ក្នុង​រុក្ខជាតិ​ប្រភេទ​នេះ នៅ​លើ​តំបន់​ដែល​រង​គ្រោះ នោះ​អ្នក នឹង​បានឃើញ​ផល នៅ​ប៉ុន្មាន​ថ្ងៃក្រោយ មក​។ អ្នក​អាច​លាប វា​មួយ​ដង ឬ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ រួច​ទុក​វា​ចោល​។ ជាតិ​ប្រទាល​កន្ទុយក្រពើ​នេះ ក៏​អាច ជួយ​បំបាត់​ស្នាម សន្លាក​ដោយសារ​មុន​បាន​ផង​ដែរ​។
– សម្រាប់​ការ​ដាច់​រលាត់ និង ស្នាម​សន្លាក​ក្នុង​កម្រិត​ស្រាល នោះ ថ្នាំ Neosporin គឺ​អាច​ជួយ​អ្នក​បាន​យ៉ាង មាន​ប្រសិទ្ធភាព​។ អ្នក​អាច​លាប​វា​បន្តិច នៅ​លើ​ស្នាម​មុន​នោះ នៅ​ពេល​ព្រឹក និង ពេល​យប់ បន្ទាប់​ពី​អ្នក បាន​លាង​សំអាត​មុខ​រួច ។
– អ្នក​អាច​ប្រើ Sudocrem ពីព្រោះ​ថា​វា ហាក់​នឹង​ជួយ​អោយ​ស្បែក​ថ្មី​ឆាប់​ដុះ​ឡើង​វិញ​។
– អ្នក​អាច​ទទួលទាន​សារធាតុ​វីតាមីន C បន្ថែម​ជា​រៀងរាល់ថ្ងៃ ឬ ទទួលទាន​ទឹក​ផ្លែ​ឈើ​ក្រូចឆ្មារ វា​អាច​នឹង ជួយ​បង្កើត​ជាតិ Collagen អោយ​បាន​ឆាប់​ផង​ដែរ ។
– ការ​លាប​ថ្នាំដុសធ្មេញ នោះ​គឺ​មិន​អាច​ជួយ អ្នក​បាន​នោះ​ទេ​។ វា​មាន​តែ​ធ្វើ​អោយ​ស្បែក អ្នក​រង​ផល​រំខាន បន្ថែម និង ចុងបញ្ចប់​នោះ​គឺ​ធ្វើ​អោយ តំបន់​នោះ​មានការ​ចំលងរោគ និង កាន់តែ​ឡើង​ក្រហម​ជាង​ពេល ដែល​អ្នក​មិន​ទាន់​បាន ប្រើ​វា​ទៀត ។
– អ្នក​ក៏​អាច​ប្រើ contractubex ។ វា​ក៏​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​ដែរ​។
– លាង​សំអាត​មុខ​របស់ អ្នក​ជាមួយនឹង​សាប៊ូ​លាង​មុន​អោយ បានជា​រៀងរាល់ថ្ងៃ ដើម្បី​ទទួល​បាន​នូវ​ផល ជាទី​គាប់ចិត្ត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង