ធម្មតា​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​យប់ នឹង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​បាន​យ៉ាង​ងាយ តែបើ​ដឹង​តិច​និក​ញ៉ាំ​ឲ្យ​បាន​ត្រឹមត្រូវ មិន​ចាំបាច់​ភ័យ​រឿង​ធាត់​ទៀត​ទេ​ ។ ថ្ងៃ​យើង​នឹង​ចែករំលែក​តិច​និក​ងាយ​ៗ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​យប់​ឡើង ជា​ពិសេស​ស្រី​ៗ មិន​ចាំបាច់​ខ្លាច​ធាត់​ទៀត​ទេ​៖

១. ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ឲ្យ​បាន​ច្រើន​មុន​ពេល​ចូល​គេង

វិធីសាស្ត្រ​នេះ​អាច​ជួយ​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​យប់​ៗ​បាន​ច្រើន​។ ការ​ដែល​ញ៉ាំ​អាហារ​ដែល​សម្បូរ​កាឡូរី​ឲ្យ​សម​ល្មម និង​មិន​លើស​បរិមាណ​ដែល​រាង​កាយ​ត្រូវការ​ក្នុង​មួយ​ថ្ងៃ នឹង​មិន​ធ្វើ​ឲ្យ​យើង​ធាត់​ទេ​។ ដូចនេះ​បើ​ចង់​ញ៉ាំ​អាហារ​ពេល​យប់​ៗ យើង​គួរតែ​បែងចែក​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច ឲ្យ​បាន​សម​ល្មម ទើប​រាង​កាយ​នៅ​តែ​ទទួល​បាន​ថាមពល​ទោះ​ពេល​គេង​ក៏​ដោយ​។

២. កំណត់​ចំនួន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ
បើ​យើង​ចាំបាច់​ត្រូវ​អាហារ​ពេល​យប់​ៗ យើង​គួរតែ​កំណត់​ចំនួន​ញ៉ាំ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ញ៉ាំ​ច្រើន​ពេក កុំ​ញ៉ាំ​រហូត​ដល់​ឆ្អែត ដោយសារ​តែ​ញ៉ាំ​ឆ្អែត​ពេក​មុន​ពេល​គេង នឹង​ធ្វើ​ឲ្យ​ពិបាក​រំលាយ គួរតែ​ព្យាយាម​ញ៉ាំ​តែ​បន្តិច​បាន​ហើយ ឬ​អាច​ញ៉ាំ​ជា​ផ្លែ​ឈើ និង​យ៉ា​អួ​ជាដើម ឬ​អាច​បន្ថែម​នំប៉័ង​ស្រូវ​សាលី មួយ​ជំនិត​គឺ​គ្រប់គ្រាន់​សម្រាប់​ក្រពះ​យើង​ហើយ និង​ធ្វើ​ឲ្យ​យើង​

គេង​លក់​បាន​ស្រួល​។
៣. ញ៉ាំ​ឲ្យ​បាន ៣ ម៉ោង​មុន​ពេល​ចូល​គេង
រឿង​សំខាន់​មួយទៀត គឺ​ត្រូវ​ចាំ​ថា​គួរតែ​ញ៉ាំ​ឲ្យ​បាន ៣ ម៉ោង​មុន​ពេល​ចូល​គេង ដោយសារ​តែបើ​យើង​ញ៉ាំ​ហើយ​ភ្លាម​ចូល​គេង​ភ្លាម វា​នឹង​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​។ ដូចនេះ​ហើយ​ត្រូវ​ចាំ​ឲ្យ​អាហារ​រំលាយ​អស់​សិន​មុន​ចូល​គេង ឬ​យើង​អាច​រើស​យក​អាហារ​ណា​ដែល​ងាយ​រំលាយ និង​មិន​ផ្តល់​ថាមពល​ច្រើន​ពេក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង