1.​    ​បើ​មុខ​អ្នក​មាន​ស្នាម​អាចម៍​រុយ អ្នក​អាច​យក​ទឹក​ការ៉ុត លាយ​ជាមួយ​ទឹកដោះគោ ហើយ​លាប​លើ​មុខ ពេលយប់ លុះ​ដល់​ពេក​ព្រឹក ទើប​លាង​ចេញ​។​
2.​    ​បើ​អ្នក​ចង់​ឱ្យ​ស្បែក​អ្នក​ទន់ និង​ភ្លឺរលោង អ្នក​អាច​ចាក់​ទឹកខ្មេះ​បន្តិច ចូល​ក្នុង​សាប៊ូ​លុបមុខ​របស់​អ្នក បន្ទាប់មក ម៉ាស្សា​លើ​មុខ ទើប​ធ្វើ​ការលាង​សំអាត​។​
3.​    ​បើ​អ្នក​ចង់​ឱ្យ​មុខ​អ្នក​តឹង នៅពេល​ដែល​អ្នក​លាងមុខ អ្នក​អាច​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ មក​លាង​សំអាត​ធូលី​ចេញ​សិន បន្ទាប់មក ទើប​យក​ទឹកឃ្មុំ​ចាក់​ដាក់​ដៃ ហើយ​លុញ​លើ​ដៃ​ទាំង​សងខាង បន្ទាប់មកទៀត ទើប​ធ្វើការ​ម៉ាស្សា​លើ​មុខ នោះ​មុខ​អ្នកនឹង​កាន់តែ​ស្អាត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង