ញ៉ាំ​អាហារ​ពេល​ព្រឹក

វា​ប្រហែលជា​បណ្តាល​ឱ្យ មាន​ឥទ្ធិពល​អាក្រក់​ច្រើន បើសិនជា​អ្នក​មិន​ព្យាយាម​សម្រក​ទម្ងន់​ទេ​នោះ ប៉ុន្តែ ការ​សិក្សា​បានឱ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក នៅ​រយៈពេល​មួយ​ម៉ោង ក្រោយ​ភ្ញាក់​ពី​គេង នឹង​ធ្វើ​ឱ្យ​កម្រិត​អាំង​ស៊ុ​យ​លី​ន ត្រៀមខ្លួន​រួច​ជា​ស្រេច សម្រាប់​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL) ក្នុង​ឈាម​បាន​។

  • ញ៉ាំ​អាហារ​ពេល​ព្រឹក នៅ​ម៉ោង​ដដែល​ជា​រៀងរាល់ថ្ងៃ​។ បើសិនជា​អ្នក​ចង់​គេង​ឱ្យ​បាន​យូរ នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ចូរ​ញ៉ាំ​អាហារ​ឱ្យ​បាន​លឿន​ទៅ ពេល​ភ្ញាក់​ពី​គេង​ហើយ​។
  • ចូរ​ជ្រើសរើស​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​មាន​ជាតិ​សរសៃ​ខ្ពស់ (​ស៊ុត ផ្លែ​ឈើ​ស្រស់ និង​បន្លែ​) ព្រោះ​វា​នឹង​ជួយ​ឱ្យ​ការ​រំលាយ​អាហារ មាន​រយៈពេល​យូរ​ជាង​អាហារ​ផ្សេង​ៗ​ទៀត​។
  • ចៀសវាង​ការ​ញ៉ាំ​នំ​ផ្អែម ដូច​ជា​នំ​ខេ​ក​។

បំបាត់​ស្ត្រេ​ស
ការ​សិក្សា​ស្រាវជ្រាវ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​បញ្ចេញ​សារធាតុ Cortisol (​អ័រម៉ូន ដែល​រាង​កាយ​បញ្ចេញ​នៅ​ពេល​ស្ត្រេ​ស​) ធ្វើ​ឱ្យ​កើនឡើង​ជាតិ​ខ្លាញ់ នៅ​ក្បាលពោះ​។ វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​បំបាត់​ស្ត្រេ​សបាន មាន​ដូច​ជា ៖

  • គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ភាគច្រើន មនុស្ស​ពេញវ័យ ត្រូវការ​គេង​យ៉ាង​ហោច​ណាស់ ៧ ម៉ោង​ជា​រៀង​រាល់​យប់​។
  • បង្កើត​ពេលវេលា​ដើម្បី​សម្រាក ៖ ទោះបីជា​អ្នកមាន​ពេលវេលា​តែ ១៥ នាទី ដើម្បី​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ក៏​ដោយ ក៏​គួរតែ​ឆ្លៀតពេល ដើម្បី​បិត​ភ្នែក ដកដង្ហើម​ជ្រៅ​ៗ និង​បំភ្លេច នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​បារម្ភ​ទៀត​ទៅ​។

ដើរ ១០.០០០ ជំហាន​ក្នុង​មួយ​ថ្ងៃ
ការ​សិក្សា​មួយ​បានឱ្យ​ដឹង​ថា កាលណា​បុរស​កាត់​បន្ថយ​ការ​ដើរ​ពី ១០.០០០ ទៅ ១០.៥០០ ជំហាន (​គ្មាន​ការ​ផ្លាស់​ប្តូរ​របប​អាហារ​) ជាតិ​ខ្លាញ់​នៅ​ក្នុង​ពោះ (​ខ្លាញ់​ក្បាលពោះ​) នឹង​កើនឡើង​រហូត​ដល់ ៧​ភាគរយ ក្រោយ​ពី​ធ្វើ​បែប​នេះ​បាន ២ ស​ប្តា​ហ៍​។

  • ចូរ​ព្យាយាម​បង្កើន ជំហាន​នៃ​ការ​ដើរ​របស់​អ្នក ជា​រៀងរាល់ថ្ងៃ
  • ចូរ​ឡើង​កាំជណ្តើរ ជំនួស​ការ​ឡើងជណ្តើរ​យន្ត និង​ដើរ ជំនួស​ការ​ជិះ​រថយន្ត
  • ចូរ​ងើបឈរ និង​ដើរ​ឱ្យ​បាន ៣០ ជំហាន​ជា​រៀង​រាល់ ៣០ នាទី​។ បើសិនជា​អ្នកមាន​ការងារ​ដែល​ត្រូវ​អង្គុយ​ច្រើន ចូរ​កុំ​ភ្លេច​ដើរ នៅ​លើ​ម៉ាស៊ីន​រត់​ផង​។

ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន
ការ​សិក្សា​បានឱ្យ​ដឹង​ថា ការ​ញ៉ាំ​ទឹក​ច្រើន​នៅ​ពេល​ថ្ងៃ អាច​ជួយ​បង្កើន​ការ​រំលាយ​អាហារ​បាន​។ ការ​ញ៉ាំ​ទឹក​កាន់តែ​ច្រើន ក៏​ជួយ​ឱ្យ​រាង​កាយ​ច្រោះ​ជាតិពុល និង​ពង្រឹង​ដល់​សុខភាព​ទូទៅ​បាន​ដែរ​។

  • ចូរ​ញ៉ាំ​ទឹក​ឱ្យ​បាន ៨ កែវ​ក្នុង​មួយ​ថ្ងៃ ជា​រៀងរាល់ថ្ងៃ
  • កាន់​ដប​ទឹក​ជាប់​ខ្លួន គ្រប់ពេល​ដែល​អ្នកមាន​ថា អារម្មណ៍​ស្រេកទឹក
  • កាត់​បន្ថយ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង