មាន​អ្នកខ្លះ​នៅ​ក្មេង​សោះ​ក៏​មាន​សក់ស្កូវ​ទៅ​ហើយ​។ សក់ស្កូវ​អាច​កាត់​បន្ថយ​សម្រស់​ដោយ​អាច​ធ្វើ​អោយ​អ្នក​ចាស់​មុន​អាយុ​។​មាន​បន្លែ​និង​ផ្លែ​ឈើ​មួយ​ចំនួន​អាច​ជួយ​ដល់​សុខភាព​របស់​អ្នក​បាន​។

បន្លែ​ស្លឹក​បៃតង

បន្លែ​មាន​ស្លឹក​ព​ណ៍​បៃតង មាន​ផ្ទុក​វីតាមីន​B ដែល​ស្បែក​ក្បាល​របស់​អ្នក​ត្រូវការ​ជា​ពិសេស​។ ជា​ធម្មតា ស្បែក​ក្បាល​គឺ​អាស្រ័យ​លើ​វីតាមីន​B6​និង​វីតាមីន​B12 ដើម្បី​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ហើយ​ជា​អ្នកដឹកនាំ​អុក​ស៊ី​សែន ក៏​ដូច​ជា​សារធាតុចិញ្ចឹម​ដើម្បី​បែងចែក​សក់​ជា​ផ្នែក​។ ពណ៌​ធម្មជាតិ​នៃ​សក់​មួ​យស​សៃ​វា​អាស្រ័យ​លើ​វីតាមីន​B2 ជា​អ្នក​ដើរតួរ​សំខាន់​នៅ​ក្នុង​ការ​ផលិត​អ័រម៉ូន​។

ស្ករ​សូកូឡា

មេឡានីន​គឺជា​ភ្នាក់ងារ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្តល់​ពណ៌​នៅ​លើ​សក់ ហើយ​ការ​ផលិត​មេឡានីន​ទៅ​បាន​គឺ​អាស្រ័យ​លើ​សារធាតុ​ទង់ដែង​។ ធាតុ​ទង់ដែង​មិន​គ្រប់គ្រាន់​គឺជា​ហេតុ​ធ្វើ​អោយ​សក់​មាន​ពណ៌​ប្រផេះ​ទៅ​ជា​ស្កូវ​។ ដើម្បី​ធ្វើ​អោយ​បរិមាណ​នៃ​ធាតុ​ទង់ដែង​នៅ​ក្នុង​ខ្លួន អ្នក​ត្រូវ​តែ​ព្យាបាល​ដោយ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ផ្អែម​។ អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ទង់ដែង មាននៅ​ក្នុង​ផលិតផល ដូច​ជា សូកូឡា ផ្សិត និង ដើម​សណ្តែក​។

ត្រី​សាល​ម៉ុ​ន

ត្រី​សាល​ម៉ុ​ន​គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​នៃ​អាហារ​អាច​ធ្វើ​អោយ​មាន​សុខភាព​ល្អ​។ ហេតុ​ដូចនេះ​វា​គ្មាន​អ្វី​គួរ​អោយ​ភ្ញាក់ផ្អើល​ទេ​ព្រោះ​វា​ជា​អាហារ​សមុទ្រ​មាន​ប្រតិកម្ម​គីមី​ដែល​ធ្វើ​អោយ​មានការ​លូតលាស់​និង​មាន​សុខភាព​ល្អ​នៃ​សក់​។ ញាំ​ត្រី​សាល​ម៉ុ​ន​យ៉ាងតិច​ពីរ​ឬ​ក៏​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ដើម្បី​ទទួល​បាន​ភាព​ខុស​ប្លែក​។

ផ្លែ​ស្ត្រ​ប៊ី​រី​ដែល​មាន​ប្រសិទ្ធភាព​អស្ចារ្យ

ផ្លែ​ស្ត្រ​ប៊ី​រី មាន​ផ្ទុក​ដោយ​វីតាមីន​C​ដ៏​ច្រើន​លើសលប់ ដែល​ផលិត​នូវ​ភាពយឺត​និង​ការ​ប្រឆាំង ហើយ​ទប់ទល់​និង​ភាព​ចាស់​។ ផ្លែ​ស្ត្រ​ប៊ី​រី​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ញា​ញ់​នោះ​ទេវា​ថែម​ទាំង​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​លូតលាស់​របស់​សក់​។ អ្នក​អាច​សំរេចចិត្ត​ក្នុង​ការ​ញុំ​ា​បន្ថែម​នៃ​វីតាមីន​ដូច​ជា​វីតាមីន​A ដែល​មាននៅ​ក្នុង​ផ្លែ​ឈើ​មាន​ពណ៌​លឿង ផ្លែក្រូច ហើយ​វីតាមីន​E មាននៅ​ក្នុង​ផ្លែ​ចេក​និង សណ្តែកដី​។

គ្រាប់​អាល់​ម៉ុ​ន

គ្រាប់​អាល់​ម៉ុ​ន​គឺជា​ប្រភព​នៃ​ទង់ដែង​និង​វីតាមីន​E ។ មិនមែន​ជា​អ្វី​ដែល​ត្រូវ​ឆ្ងល់​ថា​ទីផ្សារ​មាន​ផលិតផល​ប្រេង​ជំនួស​សក់​ជាមួយ​និង​សារធាតុ​ដក​ចេញពី​ផ្លែ​អាល់​ម៉ុ​ន​។ ចូរ​ពិចារណា​ថា​គ្រាប់​អាល់​ម៉ុ​ន គឺជា​អាហារ​សម្រន់ ងាយ​សំរាប់​ការ​បរិភោគ ណាមួយ​អ្នក​អាច​ទំពា​វា​គ្រប់ពេលវេលា​ក្នុង​មួយ​ថ្ងៃ ។ ផ្លែ​អាល់​ម៉ុ​ន​ក៏​ត្រូវ​បាន​ចាត់ទុកជា​ប្រភព​នៃ​វីតាមីន​សំរាប់​ការ​ប្រើប្រាស់​ហើយ​មិន​ត្រឹមតែ​បង្កើន​នូវ​ការ​ផលិត​នៃ​សរសៃសក់​មាន​សុខភាព​ល្អ​ប៉ុន្តែ​វា​ក៏​ធ្វើ​អោយ​កំរិត​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម​ថយ​ចុះ​ផង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង