​តើ​កាហ្វេ​អាច​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន​ឬទេ​? បើ​អាច តើ​វា​អាច​ជួយ​អ្នក​តាមរបៀប​ណាខ្លះ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការប្រើ​កាហ្វេ​ដើម្បី​ទទួលបាន​រាង​ស្អាត​។ តើ​មាន​វិធី​ណា​ខ្លះ​?

​រក​ពេលវេលា​ដែល​ត្រូវ​
ការប្រើ​កាហ្វេ​ខ្មៅ​ដើម្បី​ស្រក​ទម្ងន់​គឺ​ត្រូវតែ​រក​ពេលវេលា​ផឹក​ឱ្យ​បាន​ត្រូវ ទើប​វា​អាច​ជួយ​អ្នក​បាន ដូចនេះ​មុនពេល​ដែល​អ្នក​ហាត់ប្រាណ​កន្លះ​ម៉ោង អ្នក​អាច​ផឹក​វា​បាន នោះ​វា​នឹង​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​។​

ផឹក​ត្រូវ​
នៅពេល​ដែល​អ្នក​ផឹក​កាហ្វេ​ដើម្បី​ទទួលបាន​រាង​ស្អាត អ្នក​មិន​គួរ​ដាក់​ស្ករ និង​ទឹកដោះគោ​នោះទេ ព្រោះ​ជាតិ​ផ្អែម​ទាំងនេះ​អាច​បង្អាក់​ការរំលាយ​អាស៊ីត​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​បាន ធ្វើឱ្យ​វា​មិន​អាច​រំលាយ​អស់ ដូចនេះ​អ្នក​នឹង​មិន​អាច​ទទួល​បាន​រាង​ស្អាត​នោះទេ ថែម​ទាំង​អាច​បំផ្លាញ​សុខភាព​អ្នក​ទៀតផង​។​

សីតុណ្ហភាព​
បើ​អ្នក​ចង់​បាន​រាង​ស្អាត​ដោយ​ប្រើ​កាហ្វេ នោះ​អ្នក​អាច​ផឹក​កាហ្វេ​ក្តៅ​បាន ដោយ​មិន​ត្រូវ​ផឹក​កាហ្វេ​ត្រជាក់​នោះទេ ព្រោះ​មាន​តែ​កាហ្វេ​ក្តៅ​ទេ​ដែល​អាច​ជួយ​អ្នក​ឱ្យ​ស្គម​បាន​។​

បរិមាណ​នៃ​ការផឹក​
ទោះបីជា​កាហ្វេ​អាចជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​ក៏ដោយ ក៏​អ្នក​មិន​ត្រូវ​ផឹក​ច្រើន​ហួសកំណត់​ដែរ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​គេង​មិន​លក់ មាន​អារម្មណ៍​ឆេវឆាវ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​អ្នក​ទៀតផង ដូចនេះ​ក្នុង​មួយ​ថ្ងៃ​អ្នក​មិន​ត្រូវ​ផឹក​ហួស​ពី​១០​កែវ​នោះទេ ហើយ​ក្នុង​មួយ​កែវ​មិន​ត្រូវ​ហួស​ពី​១៥០​មី​លី​លីត្រ​ឡើយ ទើប​វា​មិន​ប៉ះពាល់​សុខភាព​អ្នក ហើយ​ថែមទាំង​អាច​មាន​រាង​ស្អាត​ទៀតផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង