​បើ​អ្នក​ចង់​ទទួលបាន​រាង​ដ៏​ស្អាត​មួយ អ្នក​គួរតែ​ជ្រើសរើស អាហារ​ខាងក្រោម​នេះ សម្រាប់​បរិភោគ ជាពិសេស សម្រាប់​អ្នក​ដែល​ធាត់​។ អ្នក​គួរតែ​បរិភោគ អាហារ​ទាំងនេះ ឲ្យបាន​ច្រើន នោះ​អ្នកនឹង​អាច​ស្គម​បាន​យ៉ាង​ងាយ​។ តើ​មាន​អាហារ​អ្វីខ្លះ​?

1.​    ​អ្នក​ត្រូវ​បរិភោគ​ល្ងរ​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​ជួយ​ជម្រះ​កា​ឡូរី ដែល​មាន​ក្នុង​សរសៃឈាម​អ្នក ដែល​អាច​ធ្វើ​ឲ្យ​អ្នកស្រក​ទម្ងន់ និង​ស្រក​ភ្លៅ​បាន​។​
2.​    ​ចេក ក៏​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នកស្រក​បាន​ដែរ ព្រោះ​វា​មាន​ម៉ាញ៉េ​ស្យូម ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​ថយចុះ​។​
3.​    ​បើ​ផ្លែ​ប៉ោម​វិញ បើ​អ្នក​បរិភោគ​ច្រើន អ្នកនឹង​ឃើញ​ខ្លាញ់ ដែល​មាន​ក្នុង​ខ្លួន​អ្នក ចាប់ផ្តើម​តិច​ទៅៗ នោះ​អ្នកនឹង​អាច​មាន​រាង​ដ៏​ស្អាត​លើសគេ​។​
4.​    ​បើ​សណ្តែកក្រហម​វិញ វា​អាច​ជម្រះ​សារធាតុពុល ដែល​មាន​ក្នុង​ខ្លួន​អ្នក តាមរយៈ​នោម ហើយ​វា​នឹង​ជួយ​អ្នក ឲ្យ​ចៀសផុត​ពី​ការ​ទល់លាមក​ទៀតផង​។​
5.​    ​អ្នក​ក៏ត្រូវ​បរិភោគ​ល្ហុង​ឲ្យបាន​ច្រើនដែរ ព្រោះ​វា​អាច​កាត់បន្ថយ​ខ្លាញ់ ដែល​បណ្តាល​មកពី​អ្នក​បរិភោគ​សាច់​ច្រើន ថែម​ទាំង​ជួយ​លាង​ពោះវៀន​អ្នក​ទៀតផង​។​
6.​    ​ឳ​ឡឹ​ក អ្នក​ក៏ត្រូវ​បរិភោគ​ច្រើន​ដែរ ព្រោះ​វា​សុទ្ធ​តែ​អាច ធ្វើ​ឲ្យ​អ្នកស្រក​ដូចគ្នា​។​
7.​    ​នៅក្នុង​ពងមាន់ មាន​វីតាមីន B2 ដែល​អាច​រំលាយ​អាស៊ីត​ខ្លាញ់ ដែល​មាន​ក្នុង​រាងកាយ​អ្នក ហើយ​វា​ថែមទាំង​មាន​វីតាមីន B1 ដែល​អាច​ធ្វើឲ្យ​អ្នក​ស្គ​មបាន​។​
8.​    ​បើ​អ្នក​បរិភោគ​សណ្តែកដី​ច្រើន នោះ​អ្នកនឹង​ក្លាយ​ជា​នារី ដែល​មាន​រាង​ស្អាត ព្រោះ​វា​មាន​វីតាមីន B2​។​
9.​    ​ផ្លែ​គី​វី គឺជា​ផ្លែឈើ​ដែល​ធ្វើឲ្យ​អ្នក​មាន​រូបរាង ដែល​មនុស្ស​គ្រប់រូប​ស្ងើចសរសើរ ព្រោះ​វា​មាន​វីតាមីន C ដែល​អាច​បំបែក​ខ្លាញ់​ទាំងអស់ ក្នុង​រាងកាយ​អ្នក​យ៉ាង​លឿន ហើយ​មិន​កក​ក្នុង​រាងកាយ​ក្នុង​រយៈពេល​យូរ​។​
10.​    ​អ្នក​ត្រូវ​តែ​បរិភោគ​ប៉េងប៉ោះ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​គ្មាន​ជំងឺហើម ថែម​ទាំង​អាច​បំបាត់​នូវ​ភាព​ហត់ ធ្វើឲ្យ​អ្នកនោម ជា​ហេតុ​ដែល​ជាតិពុល អាច​ចេញ​មក​យ៉ាង​ងាយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង