ប្រសិនបើអ្នកលើសទម្ងន់ ការសម្រកទម្ងន់ពី ២ ទៅ ៥ គីឡូក្រាម អាចកាត់បន្ថយ សម្ពាធ ឈាមរបស់អ្នក។ លើសពីនេះទៀត អ្នកនឹងកាត់បន្ថយហានិភ័យរបស់អ្នកចំពោះ បញ្ហា សុខភាពដែលអាចកើតមានផ្សេងទៀត។
ការពិនិត្យឡើងវិញនៃការសិក្សាជាច្រើនបានរាយការណ៍ថារបបអាហារសម្រកទម្ងន់បានកាត់បន្ថយសម្ពាធឈាមជាមធ្យម ៣,២ mm Hg diastolic និង ៤,៥ mm Hg systolic។
ដូច្នេះអ្នកត្រូវរកវិធីធ្វើយ៉ាងណាអោយស្រកទម្ងន់តាមរយះបន្ថយការហូបច្រើននិងផ្អែម។ ទន្ទឹមនឹងនោះ អ្នកគួរតែបរិផោគផ្លៃឈើនិងបន្លែអោយបានច្រើនផងដែរ។
ក្រៅពីហូបតិចនិងបន្ថយការហូបផ្អែម អ្នកក៏ត្រូវប្រឹងហាត់ប្រាណផងដែរ ដើម្បីធ្វើការសម្រកទម្ងន់។
នៅពេលដែលអ្នកធ្វើវិធីទាំងនេះហើយ យើងសង្ឃឹមថាអ្នកអាចគ្រប់គ្រង សម្ពាធឈាមខ្លួនឯងបាន។
ក្នុងករណីដែលការផ្លាស់ប្តូររបៀបរស់នៅមិនអាចបញ្ចុះសម្ពាធឈាមបានទៀត អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីជួយក្នុងការបញ្ចុះសម្ពាធឈាមនេះ។
អ្នកត្រូវចាំថាកាលណាអ្នកលើសឈាម អ្នកមានហានិភ័យជាងគេក្នុងការកើតជំងឺបេះ ដូង និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលផងដែរ។