ជំងឺបេះដូងគឺជាជំងឺដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេទូទាំងពិភពលោក។ ការដែលមានចំនួនកូឡេស្តេរ៉ុលខ្ពស់ ជាពិសេស កូឡេស្តេរ៉ុលអាក្រក់ មានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីអាហារមួយចំនួនដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមបានដើម្បីសង្គ្រោះបេះដូងកុំឲ្យមានជំងឺ៖

ផ្លែប័រ 

ផ្លែឈើប្រភេទនេះពោរពេញទៅដោយជីវជាតិខ្លាំងណាស់។ វាសម្បូរទៅដោយជាតិខ្លាញ់ Monounsaturated Fats និងជាតិសរសៃ ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនកូឡេស្តេរ៉ុលល្អបាន។ 

ត្រីសម្បូរខ្លាញ់

ត្រីប្រភេទនេះមានដូចជា ត្រីសាលម៉ុង និង Mackerel ដែលជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់អូមេហ្គាបីច្រវ៉ាក់វែង។ អូមេហ្គាបីនឹងជួយបង្កើនសុខភាពបេះដូងតាមរយៈបង្កើនចំនួនកូឡេស្តេរ៉ុលល្អ និងបន្ថយការរលាក និងការប្រឈមជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀត។ ចូរចាំថា មធ្យោបាយផ្តល់សុខភាពបំផុតក្នុងការចម្អិនត្រីនេះញ៉ាំគឺ ការស្ងោ ឬអាំង។ 

ផ្លែឈើ និងផ្លែបឺរី

ផ្លែឈើគឺជាអាហារដ៏ឆ្លាតវៃដើម្បីទទួលបានសុខភាពល្អ។ វាសម្បូរទៅដោយជាតិសរសៃរលាយ ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលបាន។ វានឹងជំរុញដល់រាងកាយដើម្បីយកឈ្នះការលើសរបស់កូឡេស្តេរ៉ុល និងបញ្ឈប់ថ្លើមកុំឲ្យផលិតកូឡេស្តេរ៉ុលទៀត។ ផ្លែឈើដែលល្អក្នុងការបញ្ចុះកូឡេស្តេរ៉ុល ដោយសារមានជាតិសរសៃរលាយច្រើន។ ផ្លែឈើទាំងនោះមានដូចជា ផ្លែប៉ោម ទំពាំងបាយជូរ ផ្លែឈើជូរៗ និងស្រ្តបឺរី។ 

ខ្ទឹមស

ខ្ទឹមសផ្ទុកទៅដោយសារធាតុជាច្រើនដូចជា Allicin ដែលជាសារធាតុដ៏សំខាន់មួយក្នុងការបញ្ចុះសម្ពាធឈាម ព្រមទាំងបញ្ចុះកូឡេស្តេរ៉ុលថែមទៀត។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ដូច្នេះឥទ្ធិពលទាំងពីរនេះគឺគ្រប់គ្រាន់សម្រាប់បង្ការកុំឲ្យមានជំងឺបេះដូងបានហើយ។ 

បន្លែ និងបន្លែពណ៌បៃតង

បន្លែគឺជាផ្នែកមួយដ៏សំខាន់សម្រាប់របបអាហារល្អចំពោះសុខភាពបេះដូង។ វាសម្បូរទៅដោយជាតិសរសៃ និងអង់ទីអុកស៊ីដង់ដែលសំខាន់ក្នុងការរក្សាទម្ងន់ឲ្យមានសុខភាពល្អ។ បន្លែពណ៌បៃតងដូចជាស្ពៃស្ពីណាច ផ្ទុកទៅដោយសារធាតុ Lutein និង Carotenoids ដែលជួយបន្ថយការកើតជំងឺបេះដូងបាន។ បន្លែពណ៌បៃតងក៏ជួយបញ្ចុះកូឡេស្តេរ៉ុលថែមទៀតដែរ។ 

ប្រេងអូលីវ

អាហារមួយដ៏សំខាន់បំផុតសម្រាប់បេះដូងគឺ ប្រេងអូលីវ Extra ។ តាមការសិក្សារយៈពេល ៥ឆ្នាំ ទៅលើមនុស្សចាស់ដែលប្រឈមនឹងជំងឺបេះដូង ដោយគេតម្រូវឲ្យពួកគេញ៉ាំប្រេងអូលីវ ៤ស្លាបព្រាបាយ (៦០មីលីលីត្រ) ក្នុងមួយថ្ងៃ ឃើញថា មានការថយចុះការកើតបញ្ហាបេះដូងដូចជា ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង រហូតដល់ ៣០ភាគរយ។ ប្រេងអូលីវសម្បូរទោដោយ Mononsaturated Fats ដែលវាជួយបង្កើនកូឡេស្តេរ៉ុលល្អ និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់៕