វាអាចនឹងទៅរួចចំពោះស្ថានភាពមួយនេះ ។ ការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗនេះ បានបង្ហាញពីទំនាក់ទំនងរវាងរយៈពេលនៃការគេងទៅនឹងការកើនទម្ងន់ ។ ការគេងបានតិចជាងប្រាំម៉ោង ឬច្រើនជាង៩ម៉ោងក្នុងរយៈពេលមួយយប់ គឺហាក់នឹងអាចធ្វើអោយអ្នកធាត់ជាងមុនបាន ។





នៅក្នុងករណីសិក្សាមួយបានលើកឡើងថា ការគេងមិនបានគ្រប់គ្រាន់ដែលចេះនៅតែបន្តមានចំពោះបុរសអាចនឹងធ្វើអោយពួកគេបង្កើនចំណង់នៃការទទួលទានអាហារដែលមានជាតិកាឡូរីខ្ពស់ជាងធម្មតា ។ ហើយនៅក្នុងករណីស្រាវជ្រាវមួយផ្សេងទៀតចំពោះស្ត្រី ដែលធ្វើការគេងតិចជាង៦ម៉ោងក្នុងមួយយប់ ឬច្រើនជាង៩ម៉ោង គឺពួកគេហាក់នឹងកើនទម្ងន់ដល់ទៅ៥គីឡូក្រាម បើធៀបទៅនឹងស្ត្រីដែលបានគេងរយៈពេល៧ម៉ោងក្នុងពេលមួយយប់ ។ ទន្ទឹមនឹងនេះ ការសិក្សាផ្សេងៗដទៃទៀតក៏បានរកឃើញផងដែរនូវបញ្ហាស្រដៀងគ្នានេះចំពោះកុមារ និងក្មេងជំទង់។
ការពន្យល់មួយផ្សេងទៀត គឺអាចបណ្តាលមកពីរយៈពេលនៃការគេងនេះអាចជះឥទ្ធិពលដល់អរម៉ូន ដែលលៃតម្រូវនូវចំណង់នៃការទទួលទានគឺ ghrelin និង leptin ដែលវាអាចនឹងភ្ញោចធ្វើអោយអ្នកឃ្លានអាហារច្រើនជាងមុន ។
កត្តាមួយផ្សេងទៀត ដែលអាចរួមចំណែកនឹងមូលហេតុនេះ នោះគឺដោយសារតែ អ្នកមានសភាពអស់កម្លាំងដូចនេះអ្នកហាក់នឹងមិនសូវចង់ធ្វើចលនាអ្វីច្រើននោះទេ ។ ដូច្នេះ ដើម្បីសម្រកទម្ងន់ ឬរក្សាទម្ងន់របស់អ្នកអោយមានតុល្យភាពល្អ អ្នកក៏គួរតែធ្វើការសម្រាកអោយបានគ្រប់គ្រាន់ផងដែរ ៕