វា​ជា​ការ​ធម្មតា​នោះ​ទេ ដែល​អ្នក​រាល់គ្នា​តែង​ចង់ អោយ​សាច់ដុំ​របស់​ពួក​គេ​មាន​ភាពរឹងមាំ​បាន​យ៉ាង​លឿន ប៉ុន្តែ​វា​ក៏​មាន​សារសំខាន់​ផង​ដែរ ក្នុង​ការ​ដឹង​ថា តើ​អាហារ​ប្រភេទ​ណា ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​អោយ​ពួក​វា មាន​ភាពរឹងមាំ​បាន​។

ការ​ទទួលទាន​អាហារ​បាន​ត្រឹមត្រូវ និងល្អ​ឥត​ខ្ចោះ គឺ​ក៏​មាន​អត្ថប្រយោជន៍​សំខាន់ដូច​ជា​ការ ហាត់ប្រាណ​បាន​ត្រឹមត្រូវ​ផង​ដែរ ​។ ដូច្នេះវិធីសាស្ត្រ​ដ៏​សាមញ្ញ​ខាងក្រោម​នេះ គឺ​នឹង​អាច​ជួយ​អ្នក​អោយ​យល់​បាន​ពីប្រភេទ​អាហារ​ណាដែល​អាច​ជួយ​អោយ​សាច់ដុំ​អ្នករឹង​មាំ​បាន​។

១. បរិភោគអាហារ​ដែល​មាន​បរិមាណ​កាឡូរី​ដ៏​ល្អ
ប្រសិនបើ​អ្នក​ចង់​សាងសង់សាច់ដុំ​របស់​អ្នក​អោយ​បាន​ល្អ ក្នុង​រយៈពេល​ដ៏​ខ្លីនោះ​វា​ជា​ការ​ចាំបាច់​ដែល​អ្នកត្រូវ​តែ​ប្រើប្រាស់​នូវ​ជាតិ​កាឡូរីអោយ​បាន​គ្រប់គ្រាន់ ​។ នៅ​ពេល​ណា​ដែល​អ្នក​បានធ្វើ​ការងារ ឬលំ​ហាត់ប្រាណក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លា​ណាមួយនោះ​ អ្នក​នឹង​ត្រូវការ​ថាមពល​បន្ថែម ដើម្បី​ជួសជុល​ដល់ជាលិកាតាម​ដែល​វាត្រូវ​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​នេះ​។ វា​គ្មាន​ជម្រើស​អ្វី​ផ្សេង​សម្រាប់​អ្នកក្រៅពីត្រូវ​ធ្វើការ​ទទួលទាន​ជាតិ​កាឡូរី​អោយ​បាន​គ្រប់គ្រាន់ ដើម្បី​ពង្រឹង​សាច់ដុំ​អ្នក​នេះ​ទេ​។

វា​ក៏​មាន​សារៈសំខាន់​ផង​ដែរ ក្នុង​ការ​ដឹង​ថា ការ​ទទួល​អោយ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ គឺ​មិនបាន​ផ្តល់​ផល​ល្អដល់​ការ​សាងសង់​សាច់ដុំ​របស់​អ្នក​នោះ​ទេ ​។ ពីព្រោះ​អាហារ​នីមួយ​ៗ គឺ​នឹង​ផ្តល់​អោយ​អ្នកនូវបរិមាណ​កាឡូរី​ផ្សេង​ៗ​គ្នា​។

ឧទាហរណ៍ ប្រសិនបើ​អ្នក​ចង់បាន​កម្រិត​កាឡូរី១៨០០ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើការ​ពង្រឹង​សាច់ដុំ​អ្នក ហើយ​អ្នកបាន​ញាំនំ​ដំឡូងបារាំង អស់​៥​កញ្ចប់​ជា​រៀងរាល់ថ្ងៃនោះ​ តើ​អ្នក​នឹង​បាន​ទទួលលទ្ធផល​បែប​ណា? តើ​វា​អាច​ទៅ​រួចទេ ដែល​អ្នក​អាច​នឹង​កើន​ទំងន់? ចម្លើយ​នោះ ​គឺថា​ទេអ្នក​នឹង​មិន​អាច​ឡើង​ទំងន់​បាន ដោយសារ​ការ​ទទួលទានបែប​នេះ​ទេ​ ។ មូលហេតុ​ដ៏​សាមញ្ញ​នោះ​ គឺដំឡូងបារាំង ​គឺជា​អាហារសម្រន់​ដែល​មិន​មាន​សារជាតិ​បំប៉ន​កាឡូរី​នោះទេ​។ដូច្នេះ អ្នក​ត្រូវ​ទទួលទាន​អាហារដែល​អាច​ពង្រឹង​សាច់ដុំ​អ្នក​បាន និងផ្តល់​អោយ​អ្នក​ទាំង​កាឡូរី និងសារជាតិ​បំប៉ន ។

២. បរិភោគ​អាហារ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​អោយ​បាន​គ្រប់គ្រាន់
ដើម្បី​ពង្រឹង​សាច់ដុំ​ថ្មី របស់​អ្នក​បានខ្លួនប្រាណ​របស់​អ្នក​ត្រូវការបរិមាណ​ប្រូតេអ៊ីនក្នុង​កម្រិត​ដ៏​ប្រសើរ​មួយ​ ។ ជាតិ​ប្រូតេអ៊ីន គឺ​មាន​សម្ថ​ភាព​ក្នុង​ការ​ផ្តល់​អោយ​អ្នក​នូវសារជាតិ​អាមីណូអាស៊ីតសម្រាប់​ការ​សាងសង់ និងជួសជុល​សាច់ដុំ​បាន​ឆាប់​ហ័ស​ឡើង​វិញ​។ អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះច​ណុ​ច​កណ្តាល​នៃ​អាហារ​របស់​អ្នកដែល​នឹង​មានគុណ​ភាព​ប្រូតេអ៊ីន​ខ្ពស់​។

ការ​សិក្សា​ផ្សេង​ៗ​គ្នា​ជា​ច្រើនបាន​បង្ហាញ​ថា នៅ​ពេល​ដែល​អ្នក​បាន​ធ្វើលំ​ហាត់ប្រាណក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លានោះ​រាង​កាយ​របស់​អ្នកនឹង​ត្រូវការ​សារជាតិ​អាមីណូអាស៊ីត ​។ សារជាតិ​នេះអាច​ផ្តល់​អោយ​អ្នកនូវ​ការ​គាំទ្រ​ចំពោះ​ការ​ជួសជុល និងការ​រីក​លូតលាស់​របស់​សាច់ដុំ​ ។ វា​ជា​ការ​ពិត​ដែល​ថា ការ​រួម​ផ្សំគ្នា​រវាងរបប​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង ការ​ហ្វឹកហាត់​ដ៏​ខ្លាំងក្លាអាចធ្វើ​អោយ​អ្នកមាន​សាច់ដុំ​រឹង​មាំ​ ។ ជាតិ​ប្រូតេអ៊ីន គឺជា​អាហារ​ដ៏​ប្រសើរ​បំផុតក្នុង​ការ​ពង្រឹង​សាច់ដុំ​អ្នកបានក្នុងរយៈពេលដ៏​ខ្លី​។

៣. បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់
ការ​ពង្រឹង​សារជាតិ​អរ​ម៉ូ​ន គឺ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ចំពោះការ​រីក​លូតលាស់ និងផ្តល់​ថាមពល​ដល់​សាច់ដុំ​ ។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ គឺ​មាន​នាទី​ដ៏​ចម្បង​ក្នុងដំណើរការ​ផលិតផល​របស់​អរ​ម៉ូ​ន ​។ មានការ​យល់​ច្រ​លំ​ថា ការ​ទទួលទាន​ខ្លាញ់​ច្រើន គឺ​ធ្វើ​អោយ​អ្នក​ធាត់​ ។ តែ​អ្នក​ត្រូវធ្វើ​តាម​នូវ​ការ​ណែនាំ​របស់អ្នកជំនាញ​ផ្នែក​អាហារដែល​បាន​និយាយ​ថា អ្នក​ត្រូវ​ទទួលទាន​អាហារដែល​មាន​ជាតិ​ខ្លាញ់​អោយ​បាន​ច្រើន ​។ របប​អាហារ​ទាំងនោះ​មានដូច​ជា​៖ បឺ​រ និងក្រែ​ម​។

អត្ថប្រយោជន៍​ជា​ចំបង នៃ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​នោះ​គឺថា ពួក​វា​អាច​បង្កើន​បរិមាណនៃ​កម្រិត អរ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ ដូច្នេះ​អាហារ​ប្រភេទ​នេះបាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ ពង្រឹង​ថាមពល​សាច់ដុំ ហើយ​វា​ជា​ប្រភេទ​អាហារ​មួយ​ដ៏​សំខាន់ក្នុង​ការ​សាងសង់​សាច់ដុំ​បាន​ផង​ដែរ​។

វា​ជា​ការ​ប្រសើរ​សម្រាប់​អ្នក ក្នុង​ការ​ទទួលទាន​នូវ ផ្លែ​ចេក​, ទឹក​យ៉ា​អួ​,​ត្រី , ស៊ុត​, ហ្វ្រូ​ម៉ាស​,​សណ្តែកដី ដែល​មាន បឺ​រ នៅ​ពេល​ដែល​អ្នកធ្វើការ​ហ្វឹកហាត់​លើក​ដុំ​ទំងន់​ធ្ងន់​ៗ តាម​ដែល​អាហារ​ប្រភេទ​នេះ អាច​ធ្វើ​អោយ​សាច់ដុំ​អ្នកមាន​ភាពរឹងមាំ​បាន​ឆាប់រហ័ស ហើយ​វា​ក៏​មាន​ផ្ទុក​ធាតុ​ផ្សំ​សំខាន់​ផ្សេង​ៗ​ទៀត ក្នុង​ការ​សាងសង់​សាច់ដុំ​អ្នក​បាន​ផងដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង