នារីដែលកើតក្នុងថ្ងៃទាំង៦ខាងក្រោម នឹងមានវាសនាក្លាយជាអ្នកមាននៅថ្ងៃអនាគត។ តើមានអ្វីខ្លះទៅ?

ថ្ងៃទី១ និង១១

មនុស្សស្រីដែលកើតក្នុងថ្ងៃទាំងពីរនេះ មិនខ្វះលុយចាយពេញមួយជីវិត។ មិនថាគ្រួសារមាន ឬក្រឡើយ នារីដែលកើតក្នុងថ្ងៃទាំងពីរនេះ សុទ្ធតែអាចប្រើសមត្ថភាពរបស់ខ្លួន ដើម្បីរស់នៅក្នុងជីវភាពសុខស្រួល។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានយ៉ាងងាយ។

ថ្ងៃ១៦ និង១៩

នារីដែលកើតក្នុងថ្ងៃទាំងពីរនេះ កើតមកគឺមានទេវតាទ្រព្យតាមជួយថែរក្សាតែម្តង។ ក្នុងជីវិតរបស់អ្នក ទោះបីជាជួបនឹងឧបសគ្គបែបណាក៏ដោយ ក៏មានអ្នកតាមជួយដែរ។ ជាពិសេស ក្រោយពេលដែលរៀបការរួច គេអាចនាំលាភដល់ស្វាមីផងដែរ។ ដូចនេះ ក្នុងផ្ទះនឹងមានតែទ្រព្យហូរចូលមកតែប៉ុណ្ណោះ។

ថ្ងៃទី២៣ និង២៩

ក្នុងមួយជីវិតរបស់មនុស្សស្រីដែលកើតក្នុងថ្ងៃទាំងពីរនេះ មានតែលាភច្រើនជាងគ្រោះ។ ជីវិតរបស់គេ នឹងល្អជាខ្លាំង ដោយមានលុយចាយមិនអស់ឡើយ។ ជាពិសេស គេក៏អាចនាំយកលាភនេះ ជូនអ្នកផ្ទះផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង