ដោយសារ​តែ​អាយុ​កាន់តែ​ចាស់ ដូចនេះ​មុខ​អ្នក​នឹង​អាច​មាន​ស្នាម​ជ្រួញ​ដោយ​អ្នក​មិនដឹង​ខ្លួន ដូចនេះ​តើ​គួរ​ធ្វើ​ដូច​ម្តេច​ទើប​ស្នាម​ជ្រួញ​ទាំងនេះ​អាច​បំបាត់​បាន​នោះ? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ក្នុង​ការ​បំបាត់​។​

  1. អ្នក​អាចយ​កបាយ​ដែល​អ្នក​ដាំ​រួច​យក​មក​ស្អំ​លើ​មុខ​អ្នក​បាន ដោយ​អ្នក​អាចយ​កបាយ​ដែល​ទន់ ហើយ​ក្តៅ​ល្មម​មក​ច្របាច់​ជា​រាង​រង្វង់ បន្ទាប់​មក​យក​មក​លុ​ញ​លើ​មុខ​អ្នក​ចុះឡើង​រហូត​ដល់​វា​ចេញ​ខ្មៅ ទើប​លាង​ទឹក​ចេញ នោះ​វា​នឹង​អាច​កាត់​បន្ថយ​ស្នាម​ជ្រួញ​លើ​មុខ​អ្នក​បាន​។
  2. អ្នក​អាច​យក​ឆ្អឹង​មាន់ និង​ស្បែក​មាន់​ដាំ​ជា​សម្ល​យក​មក​ផឹក​បាន នោះ​បើ​អ្នក​តែងតែ​ផឹក វា​នឹង​ជួយ​អ្នក​បំបាត់​ស្នាម​ជ្រួញ និង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទន់​ទៀត​ផង​។
  3. អ្នក​អាច​បរិភោគ​ចេក ក្រូច ប៉េងប៉ោះ ស្ត្រ​ប៊ី​រី ឲ្យ​ច្រើន​បាន ថែម​ទាំង​អាចយ​កមក​ធ្វើ​ជា​ម៉ាស​បិទមុខ​ក៏​បាន នោះ​វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​មាន​ស្នាម​ជ្រួញ ថែម​ទាំង​ភ្លឺ​រលោង​ទៀត​ផង​។
  4. ទឹកតែ​ក្រៅពី​អាចយ​កមក​លុបមុខ អ្នក​ក៏​អាចយ​កមក​ផឹក​បាន​ដែរ វា​ក៏​ការពារ​ស្បែក​អ្នក​ដូច​គ្នា ប៉ុន្តែ​អ្នក​មិន​ត្រូវ​ផឹក​តែ​ដែល​ក្រាស់​ពេក​នោះ​ទេ វា​ប៉ះពាល់​ក្រពះ​អ្នក​ណាស់​។
  5. ក្រៅពី​ទឹកតែ ស្រា​បៀរ​ក៏​ជា​របស់​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត ភ្លឺ​រលោង ទន់ និង​អាច​បំបាត់​ស្នាម​ជ្រួញ​បាន ព្រោះ​នៅ​ក្នុង​ស្រ​បៀរ​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​ស្បែក​អ្នក​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង