ជំងឺគ្រុនចាញ់​អាច​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។

ភាគច្រើន​នៃ​ករណី អ្នក​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​គឺ​មាន​ជាប់​ទាក់ទង​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ឬ​ច្រើន​ដូច​ខាងក្រោម​៖

· គ្រុនចាញ់​ក្នុង​ខួរក្បាល​៖ ប្រសិនបើ​គ្រាប់​ឈាមក្រហម​ដែល​ផ្ទុក​ទៅ​ដោយ​ប៉ារ៉ាស៊ីត​ទៅ​ស្ទះ​ក្នុង​សរសៃឈាម​តូច​ៗ​របស់​ខួរក្បាល ការ​ហើម​ខួរក្បាល ឬ​ខូច​ខួរក្បាល​ប្រហែលជា​អាច​កើត​មាន ។

· ពិបាក​ដកដង្ហើម​៖ ការ​ចាល់​ជាតិ​ទឹក​នៅ​ក្នុង​សួត​របស់​អ្នក​(​ហើម​សួត​) អាច​ធ្វើ​អោយ​ពិបាក​ក្នុង​ការ​ដកដង្ហើម​។

· ខ្សោយ​សរីរាង្គ​៖ ជំងឺគ្រុនចាញ់​អាច​ធ្វើ​អោយ​តម្រងនោម ឬ​ថ្លើម​របស់​អ្នក​ខ្សោយ ឬ​បែក​អណ្តើក​។ បញ្ហា​ទាំង​អស់នេះ​អាច​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។

· ស្លេកស្លាំង​ធ្ងន់ធ្ងរ​៖ ជំងឺគ្រុនចាញ់​ធ្វើ​អោយ​ខូចខាត​ដល់​គ្រាប់​ឈាមក្រហម ដូច្នេះ​ការ​ស្លេកស្លាំង​ធ្ងន់ធ្ងរ​អាច​នឹង​កើត​មាន​។

· ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​៖ ទម្រង់​ធ្ងន់ធ្ងរ​របស់​ជំងឺគ្រុនចាញ់​អាច​ធ្វើ​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ ហើយ​ថ្នាំ​គី​នី​ន​គឺជា​ថ្នាំ​មួយ​ប្រភេទ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់​។ ការ​ដែល​មាន​ជាតិ​ស្ករ​ចុះ​ខ្លាំង​អាច​ធ្វើ​អោយ​អ្នកជំងឺ​សន្លប់ ឬ​ស្លាប់​។

ការ​លាប់​ឡើង​វិញ​ប្រហែលជា​អាច​កើត​មាន
ប៉ារ៉ាស៊ីត​ជំងឺគ្រុនចាញ់​មួយ​ចំនួន​ដែល​បង្ក​អោយ​មាន​ជំងឺ​ស្រាល​ៗ អាច​នឹង​នៅ​ក្នុង​ខ្លួន​របស់​អ្នក​រាប់​ឆ្នាំ ហើយ​អាច​លាប់​ឡើង​វិញ​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង