A young man with a head cold coughs swine flu viruses into the air.

ការក្អកគឺជាវិធីដែលរាងកាយបញ្ចេញអ្វីមួយដែលមិនមែនជារបស់នៅក្នុងផ្លូវដង្ហើមផ្នែកខាងលើឲ្យចេញមកខាងក្រៅដូចជា ស្លេស្មខ្លាំង និងរបស់អ្វីៗពីខាងក្រៅដូចជា លំអង ធូលី ផ្សែង និងសារធាតុបង្កររលាក។ ម៉្យាងវិញទៀត វាក៏ជាយន្តការការពាររាងកាយផងដែរ។ 

យ៉ាងណាមិញ ការក្អកដែលកើតឡើងក្នុងពេលដែលអ្នកគេង និងពេលយប់អាចជារឿងមួយរំខានខ្លាំងណាស់ ដោយសារតែវាមិនអាចឲ្យអ្នកគេងលក់គ្រប់គ្រាន់បាន។ ដូច្នេះដើម្បីដោះស្រាយបញ្ហានៃការក្អកនេះយកល្អគួរតែធ្វើទៅតាមវិធីងាយដោយខ្លួនឯងដូចខាងក្រោមនេះ៖

ទឹកអំបិលក្តៅឧណ្ហៗ

មុនពេលអ្នកផ្តាសាយ ឬគ្អក ចូរលាយអំបិលមួយស្លាបព្រាបាយជាមួយទឹកក្តៅឧណ្ហៗមួយកែវ។ ចូរខ្ពុរក្នុងមាត់ដើម្បីបន្ថយការរលាកនៅក្នុងបំពង់ករ ព្រមទាំងអាចបញ្ចេញស្លេស្មដែលកកកុញធ្វើឲ្យក្អកបាន។ ចូរចាំថា មិនត្រូវលេបទឹកអំបិលនេះឡើយ ត្រូវតែខ្ជាក់ចេញ។ 

តែខ្ញី

វាគឺជារឿងល្អមួយដែលអ្នកអាចញ៉ាំតែខ្ញីតិចៗមុនពេលចូលគេង។ ខ្ញីមានសមត្ថភាពដ៏អស្ចារ្យក្នុងការសម្រួលដល់ការរលាក និងហើមក្នុងបំពង់ករ ដូច្នេះវានឹងជួយឲ្យអ្នកគេងបានកាន់តែស្រួលផងដែរ។ បើសិនជាអ្នកមិនចូលចិត្តរសជាតិខ្ញីទេ អ្នកក៏អាចបន្ថែមទឹកឃ្មុំបន្ថែមទៀតបានដែរ។ 

ទឹកឃ្មុំ

តើអ្នកមានដឹងទេថា រឿងធម្មតាៗដូចជា ការញ៉ាំទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក៏អាចជួយដល់ការក្អកនៅពេលយប់បានដែរ។ ដូច្នេះវាប្រៀបបានដូចជា សេរ៉ូក្អកនៅផ្ទះអ៊ីចឹង។ 

ទឹកក្រូចឆ្មា

រឿងនេះគួរអរគុណដល់វីតាមីន C ក្នុងទឹកក្រូចឆ្មា ដោយសារតែ ការញ៉ាំទឹកក្រូចឆ្មានៅពេលយប់ អាចជួយសង្គ្រោះអ្នកពីការក្អករហូតដល់ព្រឹកឡើងបាន។ ការលាយទឹកឃ្មុំតិចតួចជាមួយគ្នាអាចមានប្រយោជន៍កាន់តែខ្លាំង។ យ៉ាងណាមិញ អ្នកគួរតែកុំប្រើវិធីនេះព្យាបាលអីបើសិនជាអ្នកមានបញ្ហាច្រាលអាស៊ីតពីក្រពះវិញ ព្រោះទឹកក្រូចឆ្មានឹងធ្វើឲ្យរឿងនេះកាន់តែធ្ងន់ធ្ងរថែមទៀត។ 

គ្រប់គ្រងការច្រាលអាស៊ីត

និយាយដល់រឿងច្រាលអាស៊ីត តើអ្នកមានដឹងថាវាក៏ធ្វើឲ្យក្អកដែរទេ? នេះដោយសារតែ អាស៊ីតក្រពះអ្នកអាចធ្វើឲ្យររលាកដល់បំពង់ករ និងធ្វើឲ្យក្អក។ ដូច្នេះចូរប្រាកដថា អ្នកបានជួបជាមួយគ្រូពេទ្យដើម្បីព្យាបាលរឿងនេះផង។ 

លើកក្បាលឲ្យខ្ពស់

ដោយសារតែការគេងស្មើរនៅពេទ្យអាចធ្វើឲ្យស្លេស្មប្រមូលផ្តុំគ្នានៅបំពង់ករបាន ដូច្នេះវាក៏ធ្វើឲ្យក្អកនៅពេលយប់ដែរ។ ម្លេះហើយ អ្នកគួរតែព្យាយាមគេក្បាលឲ្យខ្ពស់បន្តិច។ វិធីនេះក៏ល្អក្នុងការគ្រប់គ្រងការច្រាលអាស៊ីតនៅពេលយប់បានដែរ។ 

ទឹកមួយកែវ

វាគឺជារឿងល្អមួយដែលអ្នកគួរញ៉ាំទឹកមួយកែវសម្រាប់ការភ្ញាក់ពីគេងដោយសារក្អក ដូច្នេះអ្នកនឹងងាយស្រួលធូរស្រាលមកវិញ ហើយក៏ផ្តល់សំណើមដល់បំពង់ករដែរ។ យកល្អគួរតែដាក់ទឹកជិតខ្លួនមួយកែវមុនពេលរៀបគេង។ 

ឈប់ជក់បារី

ការជក់បារីគឺជាទម្លាប់ដ៏អាក្រក់មួយ ហើយវាក៏ជាដើមហេតុនាំឲ្យមានអាការៈក្អកពេលយប់ដែរ ដូច្នេះបើសិនជាអ្នកលះបង់ទម្លាប់នេះបាន ការក្អកនឹងបាត់ទៅវិញដែរ៕