ការ​ក្រោកពីដំណេក​នៅ​ក្នុង​ពេល ព្រឹក​ព្រលឹម នឹង​ធ្វើ​អោយ​មនុស្ស​យើង​ម្នាក់​ៗ មាន​រូបរាង​កាយ​សម សួន ,​មាន​សុខភាព​មាំមួន និង បញ្ញា​ឈ្លាសវៃ​។ ប៉ុន្តែ យើង​សម្គាល់​ឃើញ​ថា មិន​មាន​មនុស្ស​ច្រើន​នោះ ទេ ដែល​បាន​ធ្វើ​ដូចនេះ ។

ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍ មួយ​ចំនួន ដែល​អ្នក​នឹង​ទទួល​បាន ប្រសិនបើ​អ្នក បាន​ក្រោកពីដំណេក នៅ​ក្នុង​ពេល​ព្រឹក​ព្រលឹម ៖

១.​ជួយ​អោយ​អ្នករក្សា​បាន​នូវ​ភាព​វិជ្ជមាន

មនុស្ស​ម្នាក់ អាច​នឹង​រក្សា​នូវ ភាព​ជា​វិជ្ជមាន​របស់​គេ​បាន ពេញ​មួយ​ថ្ងៃ ប្រសិនបើ​គេ បាន​ក្រោក​ពី ដំណេក​នៅ​ក្នុង​ពេល​ព្រឹក​ព្រលឹម​។ អ​កប្ប​កិរិយា​ជា​ទូទៅ​នឹង​មានការ​ផ្លាស់​ប្តូរ ហើយ​វា​នឹង​បង្កើត​នូវ អារម្មណ៍ នៃ​ភាព​ស្រស់ស្រាយ​មួយ​។ ដោយ​ការ​ឆាប់ ក្រោកពីដំណេក នោះ​អ្នក​នឹង​អាច បន្ត​ស្ថិត​នៅ មាន​កម្លាំង​ចិត្តជា​និច្ច​។ វា​នឹង​ជួយ​ធ្វើ​អោយ យើង​ម្នាក់​ៗ អាច​រក្សា​បា​នូវ​អារម្មណ៍​ធូរស្រាល បាន​ពេញ​មួយ ថ្ងៃ ។

២. បង្កើន​នូវ​កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួនឯង

មនុស្ស​ដែល ក្រោកពីដំណេក​យឺតយ៉ាវ ជា​រឿយ​ៗ តែង​ប្រឈម​នឹង​បញ្ហា​នៃ ការ​មាន​ទំនុកចិត្ត​ទាប លើ​ខ្លួនឯង​។ ប៉ុន្តែ​ការ ឆាប់​ក្រោកពីដំណេក អាច​ធ្វើ​អោយ​មនុស្ស​ម្នាក់​បង្កើន​កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួន ឯង​បាន​ទៅ​វិញ ។ អ្នក​នឹង​ទទួល​បាន​នូវ អារម្មណ៍​នៃ​ការ​ពេញចិត្ត និង មាន​ភាព​រីករាយ ប្រសិនបើ​អ្នក បាន​ក្រោក​ពី​គេង​នៅ​ក្នុង​ពេល​ព្រឹក​ព្រលឹម ។

៣. បង្កើន​នូវ​ផលិតផល​ការងារ​របស់​អ្នក

អារម្មណ៍​នៃ​ភាព​ស្រស់ស្រាយ នៅ​ក្នុង​ពេល​ព្រឹក នឹង​ធ្វើ​អោយ​អ្នក ធ្វើការ​បាន​យ៉ាង​សកម្ម​នៅ​ក្នុង​ពេល ថ្ងៃ​។ ដោយ​ការ​ក្រោកពីដំណេក នៅ​ក្នុង​ពេល​ព្រឹក នឹង​អាច​ធ្វើ​អោយ​មនុស្ស​ម្នាក់ បង្កើន​បាន​នូវ ផលិត ផល​ការងារ បាន​ជាទី​គាប់ចិត្ត​។​អារម្មណ៍​នៃ​ភាព​ស្រស់ស្រាយ នឹង ធ្វើ​អោយ​អ្នក​បង្កើត​បាន​នូវ គំនិត​ថ្មី​ៗ ជា​ច្រើន ដូច្នេះ​ហើយ វា​នឹង​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​សមិទ្ធិ​ផល​ការងា​របស់​អ្នក​។

៤. ស្វែងរក​ឃើញ​ការ​ពិត​ពី​ខ្លួន​អ្នក

មនុស្ស​ម្នាក់ ដែល​បាន​ក្រោក​ពី​ព្រឹក​ព្រលឹម​ជា​រឿយ​ៗ តែងតែ​អាច​ស្វែងរក​ឃើញ នូវ​ផ្លូវ​នៃ​ការ​ឆ្ពោះទៅ កាន់ការ​ស្វែងរក ការ​ពិត​របស់​ខ្លួនឯង​។ ការ​តាំងសមាធិ និង ការ​ហាត់​យូ​ហ្គា នៅ​ក្នុង​ពេល​ព្រឹក​ព្រលឹម អាច​ជួយ​ធ្វើ​អោយ​អ្នក មាន​រាង​កាយ និង អារម្មណ៍​ធូរស្រាល​បាន​ពេញ​មួយ​ថ្ងៃ ។ មនុស្ស​ម្នាក់ នឹង​អាច ទទួល​បាន​នូវ តុល្យភាព​នៃ​ផ្លូវចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដោយ​ការ​បន់ស្រន់ នៅ​ក្នុង​ពេល​ព្រឹក​ព្រលឹម ។ វា​នឹង​ជួយ​ធ្វើ អោយ​ផ្លូវចិត្ត​របស់​យើង​ម្នាក់​ៗ បាន​ស្ងប់​សុខ​ល្អ​។

៥.​កាត់​បន្ថយ​ការ​មាន​ស្ត្រេ​ស

ការ​ចូល​គេង​យឺតយ៉ាវ និង ការ​ក្រ​ភ្ញាក់​ពី​ដំណេក អាច​នឹង​បណ្តាល​អោយ​ខ្លួន​អ្នកមាន​ស្ត្រេ​ស ដោយសារ​តែ រាង​កាយ​អ្នក​មិន​មាន​តុល្យភាព​ត្រឹមត្រូវ​មួយ​។ ដោយ​ការ​ក្រោកពីដំណេក នៅ​ក្នុង​ពេល​ព្រឹក ព្រលឹម នោះ​វា​នឹង​ជួយ អោយ​យើង​កាត់​បន្ថយ​បាន​នូវ ស្ត្រេ​សបាន​ចេញពី រាង​កាយ និង ផ្លូវចិត្ត​។ កាលបើ​ផ្លូវចិត្ត​របស់​យើង ស្រស់ស្រាយ នោះ​មនុស្ស​ម្នាក់​ក៏​នឹង​ទទួល​បាន​នូវ ភាព​ស្រស់ថ្លា ជា​ជាង​ការ មាន​ស្ត្រេ​ស​ផ្ទុក​ទុក នៅ​ក្នុង​ខ្លួន​ទៀត​នោះ​ដែរ​។

៦. មាន​ពេល​ក្នុង​ការ​សម្រាក

ប្រសិនបើ​មនុស្ស​ម្នាក់ បាន​ក្រោក​ពី​ព្រឹក នោះ​គេ​នឹង​អាច​ធ្វើ​អ្វី​ៗ បាន​ដូច​ជា​ការ​គ្រោងទុក​។ ការ កំណត់​ទុក នូវ​រឿងរ៉ាវ​ចាំបាច់ ដែល​ត្រូវធ្វើ​មុនគេ ជា​ប្រចាំ​ថ្ងៃ នឹង​ផ្តល់​ពេល​អោយ​អ្នក មាន​ពេលវេលា​បាន សម្រាក​គ្រប់គ្រាន់ បន្ថែម​ទៀត​។ នៅ​ក្នុង​ពេលទំនេរ នោះ​ពួក​គេ​អាច ធ្វើ​នូវ​កិច្ចការ​ដែល​ជា ចំណង់​ចំណូលចិត្ត របស់​ពួក​គេ​ដូច​ចា សរសេរ​កំណត់ហេតុ ឬ គូររូប​ជាដើម​។

៧. បង្កើន​កម្រិត​នៃ​ការ​ប្រមូលផ្តុំ​អារម្មណ៍

ដោយ​ការ​ក្រោកពីដំណេក​នៅ​ក្នុង​ពេល​ព្រឹក នោះ​យើង​ម្នាក់​ៗ នឹង​អាច​ធ្វើ​អោយ​ថាមពល នៃ​ការ​ចង​ចាំ របស់​យើង​ប្រសើរ​ឡើង​។ ហើយ​អ្នក ដែល​តែងតែ​ក្រោក​ពី​ព្រឹក ក៏​នឹង​អាច​ធ្វើការ​ប្រមូលផ្តុំ​អារម្មណ៍ បាន​ល្អ​ប្រសើរ ជាង អ្នក​ដែល​មិន​បាន​ក្រោក​ពី​ព្រឹក​នោះ​ដែរ​។

៨. ជួយ​ធ្វើ​អោយ​អ្នកមាន​សុខភាព​ល្អ

វា​ជា​ការ​ពិត​មួយ ដែល​ថា មនុស្ស​ដែល​ឆាប់​ចូល​គេង និង ឆាប់​ក្រោក​ពី​ព្រឹក គឺ​តែងតែមាន​ស្ថានភាព រូបរាង​កាយ និង សុខភាព​មាំទាំ ជាង​អ្នក​ដែល​មិន​បាន​ធ្វើ​ដូចនេះ ។ ដោយ​គ្រាន់តែ​ការ ឆាប់​ក្រោក​ពី ដំណេក វា​នឹង​ធ្វើ​អោយ​អ្នករក្សា​បាន​នូវ​ទម្លាប់ ដ៏​ល្អ​មួយ​ចំពោះ​សុខភាព​។ ហើយ​ការ ឆាប់​ទទួលទាន​នូវ អាហារ​ពេល​ព្រឹក និង ធ្វើ​លំ​ហាត់ប្រាណ​ពី​ព្រលឹម ក៏​អាច​នឹង​ជួយ​ធ្វើ​អោយ​យើង​រក្សា​បាន​ផង​ដែរ នូវ រូបរាង​កាយ​សមសួន និង មាំទាំ​បាន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង