តើ​អ្នកមាន​ដឹង​ទេ​ថា ផ្លែ​ចេក អាច​ធ្វើ​អោយ​អារម្មណ៍​អ្នក​ប្រសើរ​ឡើង ឬ អាច​ប្រើ​បានជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​កម្រិត​ស្រាល បាន​នោះ?

នេះ​ក៏​ដោយសារ​តែ នៅ​ក្នុង​ផ្លែ​ចេក មាន​ផ្ទុក​សារជាតិ tryptophan ( ទោះបីជា​វា មិនមែន​ជា​ប្រភព​ដ៏​សំបូរ ក៏​កម្រិត​មធ្យម​នេះ មាន​ផ្ទុក​ជាតិ tryptophan ប្រហែលជា ១០,៦ ក្រាម​) ។ សារជាតិ​នេះ គឺជា​ប្រភេទ​មួយ នៃ​អា​មី​ណូ អាស៊ីត​ទាំង ២០ ដែល​អាច​កសាង​នូវ បណ្តុំ​ប្រូតេអ៊ីន​។

សារជាតិ tryptophan ជួយ​រាង​កាយ​អោយ ធ្វើការ​ផលិត​នូវ serotonin ដែល​មាន​ឥទ្ធិពល ក្នុង​ការ​ធ្វើ​អោយ​ខួរក្បាល​មាន​ភាព​ស្ងប់​សុខ និង មាន​នាទី ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ក្នុង​កម្រិត​ស្រាល​។ វា​ត្រូវ​បាន​គេ​កត់សម្គាល់​ផង​ដែរ​ថា វិធី​តែ មួយ​គត់ ដែល​អាច​អោយ​ខ្លួនប្រាណ​យើង ទទួល​បាន​សារជាតិ tryptophan នេះ នោះ​គឺ​តាម​រយៈ​របប​អាហារ​របស់​យើង ហើយ​វា​មិន​ត្រូវ​បាន​ផលិត​តាម​ធម្មជាតិ​នោះ​ទេ ។ ហេតុ ដូចនេះ ការ​ញុំ​ា​ផ្លែ​ចេក គឺជា​វិធី​មួយ​ដ៏​ងាយស្រួល ក្នុង​ការ​ទទួល​បាន​ពួក​វា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង