ប្រសិនជាទម្រង់ដៃរបស់អ្នក មានលក្ខណៈដូចខាងក្រោមនេះ មានន័យថាអ្នកជាបុគ្គលដែលមិនខ្វះលុយចាយឡើយ។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលបាតដៃរបស់អ្នកក្រាស់ ជាធម្មតាសេដ្ឋកិច្ចក្នុងផ្ទះរបស់អ្នកគឺល្អ។ ចំណូលរបស់អ្នកនឹងអាចខ្ពស់ ដោយតែងតែមិនខ្វះលុយចាយឡើយ។ ជាពិសេស ក្នុងមួយជីវិតរបស់អ្នក នឹងពុំសូវខ្វាយខ្វល់នឹងរឿងប្រាក់នោះទេ។
  1. ប្រសិនជាខ្សែលើបាតដៃរបស់អ្នកផ្គុំទៅមានរាងជាដុំមាស មានន័យថា ឃ្លាំងទ្រព្យរបស់អ្នកនឹងធំ។ ជាពិសេស ទ្រព្យសម្បត្តិ ផ្ទះ និងឡានជាអ្វីដែលអ្នកមិនខ្វះឡើយ។
  1. នៅពេលដែលដៃរបស់អ្នកទាំងសងខាងមានលក្ខណៈវែង អ្នកជាមនុស្សដែលមិនបាច់ចំណាយកម្លាំងខ្លាំង ក៏អាចចំណេញបានទ្រព្យចូលមកដែរ។ ជាពិសេស បុគ្គលដែលមានដៃបែបនេះ មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការចំណេញបានប្រាក់ចូលមក។ ដូចនេះ ក្នុងមួយជីវិតរបស់គេនឹងមិនខ្វះលុយចាយឡើយ។
  1. នៅពេលដែលបាតដៃអ្នកស ហើយមានពណ៌ក្រហមតិចៗ អ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំង ក៏អាចមានប្រាក់ចាយដែរ។ ដូចនេះ អ្នកនឹងមិនខ្វះលុយចាយជារៀងរហូត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង